|
ក្រិកទូទាត់បំណុលសំរាប់ IMF ចំកាលកំណត់ (Reuters) |
Vovworld-នាថ្ងៃទី៩មេសា ក្រិកបានទូទាត់ឲ្យមូលនិធិរូបីយវត្ថុអន្តរជាតិ
(IMF) ខ្ទង់បំណុល៤៥៩លានអឺរូត្រឹមត្រូវតាមកាលកមណត់នៃកិច្ចសន្យានា
ពេលថ្មីៗនេះ ក្នុងកាលៈទេសៈ Athens កំពុងខំប្រឹងប្រែងទទួលបានកិច្ចព្រម
ព្រៀងជាមួយម្ចាស់បំណុលដើម្បីបានរំដោះថវិការខ្ទង់ជំនួយអន្តរជាតិដ៏សែន
សំខាន់ចំពោះប្រទេសនេះ។ រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុក្រិកលោក Yanis Varoufakis
បានឲ្យដឹងថា បានផ្ទេរសិទ្ធិការទូទាត់ខ្ទង់បំណុលពោលខាងលើនិង Athens បាន
ប្រកាសវគ្គលក់បំណុលថ្មីដើម្បីចលនាសាច់ប្រាក់។
ថ្លែងមតិនៅទីក្រុងម៉ូស្គូ នាយករដ្ឋមន្ត្រីក្រិកលោក Tsipras បានអះអាងថា
ដោយមិនអើពើដល់ការលំបាកនៅសេសសល់នោះ ក្រិកនឹងខំប្រឹងប្រែងឆ្លើយ
តបនឹងកាតព្វកិច្ចចំពោះម្ចាស់បំណុល៕