កូរ៉េខាងត្បូងនិងចិនបានឯកភាពអំពីកិច្ចសហប្រតិបត្តិការគ្មាននុយគ្លេអ៊ែរនៅឧបទ្វីបកូរ៉េ
|
ទាហានកូរ៉េខាងត្បូងយាមល្បាតនៅកោះYeonpyeong
(រូបថតៈ AFP/TTXVN) |
(VOV)_ កូរ៉េខាងត្បូងនិងចិនបានឯកភាពអំពីកិច្ចសហប្រតិបត្តិការគ្មាននុយគ្លេអ៊ែរបនីយកម្មនៅឧបទ្វីបកូរ៉េ។ ការព្រមព្រៀងនេះត្រូវបានអនុរដ្ឋមន្ត្រីការបរទេស
កូរ៉េខាងត្បូង Lee Kyung Soo និងសមភាគីចិន Liú chén dānចុះហត្ថលេខានាថ្ងៃទី
២១ កុម្ភះ នៅកូរ៉េខាងត្បូង។ អនុរដ្ឋមន្ត្រីទាំងពីររូបនេះក៏បានផ្លាស់ប្តូរអំពីទស្សនះ
នៃទំនាក់ទំនងរវាងចិននិងកូរ៉េខាងត្បូងផងដែរ។ ទន្ទឹមនឹងនោះ ភាគីទាំងពីរក៏
បានឯកភាពអំពីបង្កើនការផ្លាស់ប្តូរនិងសហប្រតិបត្តិការទ្វេភាគីក្នុងឆ្នាំ ២០១៤
ជំរុញការចរចារស្ដីពីកិច្ចព្រមព្រៀងសេរីពាណិជ្ជកម្ម (FTA) ក៏ដូចជាការបង្កើន
ផ្លាស់ប្តូរវប្បធម៌ផងដែរ៕