កូរ៉េខាងត្បូងអាមេរិកចាប់ផ្ដើមធ្វើសមយុទ្ធការពារអាកាសមានទ្រង់ទ្រាយធំ
(VOVWORLD) /  
|
កូរ៉េខាងត្បូងអាមេរិកចាប់ផ្ដើមធ្វើសមយុទ្ធការពារអាកាសមានទ្រង់ទ្រាយធំ (airforce-technology.com) |
Vovworld-នាថ្ងៃទី១០មេសា កូរ៉េខាងត្បូងនិងអាមេរិកបានចាប់ផ្ដើមការធ្វើសមយុទ្ធលើដែនអាកាសមានទ្រង់ទ្រាយធំមានឈ្មោះថា “Max Thunder” សំដៅបង្កើនលទ្ធភាពសហការរវាងកងទ័ពជើងអាកាសនៃប្រទេសទាំងពីរ។
ការធ្វើសមយុទ្ធត្រូវបានរៀបចំ២លើកក្នុងមួយឆ្នាំ នឹងអូសបន្លាយដល់ថ្ងៃទី២៥មេសាជាមួយការចូលរួមរបស់យន្តហោះជាង១០០គ្រឿងនិងទាហានចំនួន១៤០០នាក់នៃប្រទេសទាំងពីរ។
នាបច្ចុប្បន្ន កូរ៉េខាងត្បូងនិងអាមេរិកកំពុងដំណើរការសមយុទ្ធប្រចាំឆ្នាំចំនួន
២ទៀត មានឈ្មោះ “Key Resolve” និង “Foal Eagle” សំដៅវាយតំលៃលទ្ធភាព
ការពារខ្លួនឯងកលយុទ្ធ។ការធ្វើសមយុទ្ធចំនួន២នេះនឹងអូសបន្លាយពីចុងខែកុម្ភៈ
ដល់ថ្ងៃទី១៨មេសាខាងមុខ។
បណ្ដាការធ្វើសមយុទ្ធរបស់កងទ័ពកូរ៉េខាងត្បូងនិងអាមេរិកបានប្រព្រឹត្តទៅ
ក្នុងកាលៈទេសៈដែលឧបទ្វីបកូរ៉េមានភាពតានតឹង។ សាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េបានដំណើរការបាញ់កាំជ្រួចរយៈខ្លីជាបន្តបន្ទាប់និងបាញ់កាំជ្រួច
រយៈមធ្យមនាថ្ងៃទី២៦មិនា៕
-VOVWORLD