ការងារកិច្ចការបរទេសតំបន់ច្បាមជាប់គោលមាគ៌ាកិច្ចការបរទេសរបស់បក្ស
|
អនុរដ្ឋមន្ត្រីក្រសួង ការបរទេស លោក Le Hoai Trung |
(VOVworld)-ក្រសួងការបរទេសវៀតណាមនឹងរៀបចំសន្និសីទទំនាក់ទំនងកិច្ចការបរទេស ទូទាំងប្រទេស លើកទី១៨ដែលគ្រោងនឹងប្រព្រឹត្តទៅនាថ្ងៃទូ២១សីហាឆ្នាំ២០១៦ដោយប្រ ធានបទ “លើកកំពស់ប្រសិទ្ធិភាពការងារកិច្ចការបរទេសបម្រើការអភិវឌ្ឍន៍និងធ្វើសមាហ រណកម្ម”សំដៅបង្កើតវេទិការដើម្បីតំបន់នានារួមជាមួយក្រសួង ស្ថាប័នមជ្ឈឹមនិងស្ថាប័ន តំណាងរបស់វៀតណាមនៅឯបរទេស ផ្លាស់ប្តូរ និងវាយតម្លៃលើគ្រប់ជ្រុងជ្រោយនូវស្ថាន ភាពនិងលទ្ធផលអនុវត្តរាល់គោលដៅ ភារកិច្ចដែលបានដាក់ចេញពីអាណត្តិមុនរហូតមក ដល់បច្ចុប្បន្ន។ ក្នុងការផ្តល់សម្ភាសជាមួយអ្នកយកព័ត៌មាននាឱកាសនេះ អនុរដ្ឋមន្ត្រីក្រសួង ការបរទេស លោក Le Hoai Trung បានឲ្យដឹងថា តាំងពីសន្និសីទលើកទី១៧មកដល់ បច្ចុប្បន្នការងារទំនាក់ទំនងកិច្ចការបរទេសរបស់តំបន់នានាមានការអភិវឌ្ឍន៍យ៉ាងខ្លាំងលើ គ្រប់វិស័យ។មិនត្រឹមតែប៉ុណ្ណោះ តំបន់នានាលើទូទាំងប្រទេសបានម្ចាស់ការ សកម្មរួមសហ ការជាមួយក្រសួងការបរទេស អនុវត្តប្រកបដោយប្រសិទ្ធិភាពការងារវប្បធម៌កិច្ចការបរទេស ការងារព័ត៌មានកិច្ចការបរទេសនិងការងារជនវៀតណាមនៅឯបរទេសទៀតផង៕