ការឆ្លងមេរោគផ្លូវដង្ហើមដែលបណ្តាលមកពី nCoV៖ ចំនួនអ្នកស្លាប់នៅក្នុងប្រទេសចិនមានរហូតដល់ទៅ ៣០៤ នាក់

(VOVWORLD) - នាយប់ថ្ងៃទី ១ ខែកុម្ភៈ អាជ្ញាធរនៅខេត្ត Hubei នៃប្រទេសចិន បានប្រកាសថាទូទាំងខេត្តមានអ្នកស្លាប់បន្ថែមចំនួន ៤៥ នាក់ទៀត ដោយការឆ្លងមេរោគផ្លូវដង្ហើម បណ្តាលមកពីវីរុសកូរ៉ូណាថ្មី (២០១៩-nCoV) នាំមកនូវចំនួនអ្នកស្លាប់សរុបក្នុងកំឡុងពេលមានជំងឺរាតត្បាតនេះទូទាំងប្រទេសចិនឡើងដល់ទៅ ៣០៤ នាក់។

នៅក្នុងសេចក្តីជូនដំណឹងដែលបានធ្វើបច្ចុប្បន្នភាពជារៀងរាល់ថ្ងៃគណៈកម្មាធិការសុខាភិបាលខេត្ត Hubei ក៏បានបញ្ជាក់ថា មានករណីផ្ទុកថ្មីចំនួន ១,៩២១ ករណី។ ហេតុដូច្នេះ រហូតមកដល់ពេលនេះ ខេត្ត Hubei មានចំនួនអ្នកផ្ទុកវីរុសកូរ៉ូណាឡើងដល់ ៩.០៧៤ ករណី ក្នុងនោះ អ្នកស្លាប់ចំនួន ២៩៤ ករណី និង ២១៥ នាក់បានជាសះស្បើយ។

ក្នុងពេលជាមួយគ្នានោះ យោងតាមស្ថិតិរបស់គណៈកម្មាធិការសុខភាពចិនថា គិតត្រឹមចុងថ្ងៃទី ១ ខែកុម្ភៈ  ចិននេះមានចំនួនករណីផ្ទុកជំងឺសរុប ១៤.៤១១ ករណី មានការកើនឡើងចំនួន ២.៥៩០ នាក់ បើប្រៀបធៀបទៅនឹងថ្ងៃមុននេះ។ ចំនួនករណីសង្ស័យផ្ទុកថ្មីក៏បានកើនឡើងដល់ ១៩.៥៤៤។ ចំនួនអ្នកជម្ងឺដែលត្រូវបានព្យាបាលសះស្បើយសរុបមានចំនួន ៣២៨ នាក់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ