ការជួបមុខប្រពៃណីជាមួយកម្មាភិបាលឃោសនា


                   
ការជួបមុខប្រពៃណីជាមួយកម្មាភិបាលឃោសនា - ảnh 1
លោក Dinh The Huynh ជួបប្រាស្រ័យ​ជាមួយកម្មាភិបាលគណះកម្មាធិការបក្ស
តំបន់ ​Quang Tri – Thua Thien Hue (រូបថត​Internet)

គណះកម្មាធិការឃោសនាអប់រំមជ្ឈឹម ទើបនឹងបានរួមសហការជាមួយ​គណះកម្មាធិការបក្សខេត្ត Thua Thien Hue រៀបចំជំនួបប្រាស្រ័យ​ជាមួយកម្មាភិបាលឃោសនានិងហ្វឹកហ្វឺននៃគណះកម្មាធិការបក្សតំបន់ ​Quang Tri – Thua Thien Hue ក្នុងការតស៊ូប្រឆាំងចក្រពត្តិអាមេរិក ​ក្នុង​ឱកាសរំលឹកខួបអនុស្សាវរីយ៍ លើកទី ៨៣ ទិវាប្រពៃណីការងារឃោសនារបស់បក្ស ( ថ្ងៃទី១ សីហា)។ ថ្លែងមតិនៅទីនេះ ប្រធានគណះកម្មាធិការឃោសនា ​អប់រំវៀតណាម លោក Dinh The Huynh បានអះអាងថា÷

          “ ក្នុង ការតស៊ូប្រឆាំងចក្រពត្តិអាមេរិក សង្គ្រោះជាតិ ការងារឃោសនា ​អប់រំ​ប្រជាជន បានលើកទឹកចិត្តស្នេហាជាតិ ប្រពៃណីប្រយុទ្ធ​ដ៏អង់អាច​ក្លាហាន​​ មិនចេះ​ចុះ​ញ៉មរបស់ប្រជា​​​ជាតិ ទាក់ទាញមនុស្សរាប់លាននាក់ក្នុង​ទូទាំងប្រទេសចូលរួមការ​តស៊ូ​ ​បណ្ដេញសត្រូវឈ្លានពាន ដណ្ដើមបានឯករាជ្យ។ យើងខ្ញុំជា​ជំនាន់ក្រោយ​ នឹងចង់ចាំជានិច្ច នូវរាល់ការ​រួមវិភាព​របស់យុទ្ធជនម្នាក់ៗ លើ​សមរភូមិសរិ​អារម្មណ៍ វប្បធម៌ …។ល។ ​យើង​ខ្ញុំមានគោលបំណងថា÷បណ្ដាសមមិត្តនឹងបន្តជួយ​ឧបត្ថម្ភ រួមមតិនិងបទពិសោធន៍ចំពោះផ្នែកឃោសនាអប់រំ ​សំរាប់ជំនាន់ក្រោយៗ៕ ”

ប្រតិកម្មទៅវិញ

ផ្សេងៗ