ការតាំងពិព័រណ៍ “Hoang Sa, Truong Sa របស់វៀតណាម- ភស្តុតាងប្រវត្តិសាស្រ្តនិងច្បាប់”

ការតាំងពិព័រណ៍ “Hoang Sa, Truong Sa របស់វៀតណាម- ភស្តុតាងប្រវត្តិសាស្រ្តនិងច្បាប់” - ảnh 1
ការតាំងពិព័រណ៍ “Hoang Sa, Truong Sa របស់វៀតណាម- ភស្តុតាងប្រវត្តិសាស្រ្តនិងច្បាប់”នៅខេត្ត Tay NInh


(VOVworld)-ថ្លែងមតិនៅក្នុង ការតាំងពិព័រណ៍ “Hoang Sa, Truong Sa របស់វៀត
ណាម- ភស្តុតាងប្រវត្តិសាស្រ្តនិងច្បាប់”ដែលបានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី១៧
ឧសភា លោក Nguyen Minh Hong អនុរដ្ឋមន្ត្រីក្រសួងព័ត៌មាននិងផ្សព្វផ្សាយ
បានសង្កត់ធ្ងន់ថា ដោយមានឯកសារ វត្ថតាង វណ្ណកម្មនិងផែនទីជាង១០០ ប្រភេទដែលបានប្រកាសអះអាងអធិបតេយ្យភាពរបស់វៀតណាមចំពោះប្រជុំ
កោះ Truong Sa និង Hoang Sa នោះ ការតាំងពិព័រណ៍នេះបានប្រព្រឹត្តទៅ សំដៅនាំចេញមូលដ្ឋានគតិយុត្ត និងភស្តុតាងប្រវត្តិសាស្រ្តជាក់លាក់ស្តីពី អធិបតេយ្យភាពរបស់វៀតណាមចំពោះប្រជុំកោះ Hoang Sa និង Truong Sa​។​ការតាំងពិព័រណ៍នេះក៏បានជួយឲ្យអ្នកទស្សនាយល់ច្បាស់អំពីសេចក្តីស្នេហា
ជាតិ ការទទួលខុសត្រូវនិងកាតព្វកិច្ចរបស់ពលរដ្ឋវៀតណាមចំពោះអធិបតេយ្យ
ភាព កោះសមុទ្រ បង្កើនកម្លាំងពលំសាមគ្គីជាតិ ការស្រុះចិត្តគំនិតក្នុងប្រជាជន
ជាដើម ។​ការតាំងពីព័រណ៍នេះនឹងបានបើករហូតដល់ថ្ងៃទី២១ឧសភាឆ្នាំ២០១៦៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ