ការបង្ហាញមុខគេហទំព័រកាសែតអេឡិចត្រូនិក Thoi Dai ជាភាសាឡាវនិងខ្មែរ

(VOVWORLD) -នាព្រឹកថ្ងៃនេះ ១៤ ខែមថុនា នៅទីក្រុងហាណូយ កាសែត Thoi Dai បានរៀបចំពិធី បង្ហាញមុខកាសែតអេឡិចត្រូនិក Thoi Dai ជាភាសាឡាវនិងខ្មែរដោយមាន អាស័យដ្ឋានគេហទំព័រគឺ huunghivietlao.thoidai.com.vn និង huunghivietnamcampuchia.thoidai.com.vn ។
ការបង្ហាញមុខគេហទំព័រកាសែតអេឡិចត្រូនិក Thoi Dai ជាភាសាឡាវនិងខ្មែរ - ảnh 1ការបង្ហាញមុខគេហទំព័រកាសែតអេឡិចត្រូនិក Thoi Dai ជាភាសាឡាវនិងខ្មែរ (រូបថត៖hanoitv.vn)

ថ្លែងមតិក្នុងពិធីផ្សាយចេញគេទំព័រនេះថ្នាក់ដឹកនាំកាសែត Thoi Dai បានឲ្យដឹងថា វៀតណាមតែងតែយកចិត្តទុកដាក់និងផ្តល់អាទិភាពខ្ពស់បំផុតក្នុងការពង្រឹងនិង ពង្រីកទំនាក់ទំនងមិត្តភាពសាមគ្គីភាពពិសេសនិងកិច្ចសហប្រតិបត្តិការលើគ្រប់ វិស័យរវាងវៀតណាមនិងឡាវ ក៏ដូចជាវៀតណាមនិងកម្ពុជាផងដែរ។

ការចេញផ្សាយកាសែតអេឡិចត្រូនិក Thoi Dai ជាភាសាឡាវនិងខ្មែរនេះផ្តោតសំ ខាន់លើការឆ្លុះបញ្ចាំងពីសកម្មភាពនៃកិច្ចការបរទេសប្រជាជនរបស់ថ្នាក់ដឹកនាំនៅតំបន់មូលដ្ឋាន អង្គភាព អង្គការសង្គមកិច្ចនៃភាគីទាំងពីរ ព្រមទាំងសឲ្យ ឃើញ ពីសកម្មភាពនៃជំនួបប្រាស្រ័យទាក់ទងគ្នា បង្កើនចំណង មិត្តភាព និងកិច្ចសហ ប្រតិបត្តិការរវាងវៀតណាមជាមួយឡាវនិងជាមួយកម្ពុជា ផ្សព្វផ្សាយនិង ឧទ្ទេសនាមអំពីគ្រប់វិស័យវប្បធម៌ នយោបាយ សេដ្ឋកិច្ច កិច្ចការបរទេស ជីវភាពរស់នៅរបស់ប្រជាជននិងសហគ្រាសជាដើមព្រមទាំងនឹងរួមវិភាគទានបង្កើនទំនាក់ទំនងមិត្តភាពយ៉ាងស្អិតល្មួតរវាងប្រជាជននៃប្រទេសទាំពីរ វៀតណាម-ឡាវ និង វៀតណាម-កម្ពុជា ដើម្បីសុខសន្តិភាព មិត្តភាពរួមគ្នារវាងប្រទេសទាំង៣ក្នុង តំបន់និងសកលលោកផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ