ការបោះឆ្នោតប្រធានាធិបតីនៅស៊ីរីបានចាប់ផ្តើម
![ការបោះឆ្នោតប្រធានាធិបតីនៅស៊ីរីបានចាប់ផ្តើម - ảnh 1](https://photo-cms-vovworld.zadn.vn/w730/uploaded/vovworld/cqjwqkrwq/2014_06_03/ttxvn_bashar_alassad.jpg) |
ការបោះឆ្នោតប្រធានាធិបតីនៅស៊ីរីបានចាប់ផ្តើម (Image: Vietnam+) |
(VOVworld) – នាថ្ងៃទី ៣ មិថុនា អ្នកបោះឆ្នោតទាំងឡាយនៅស៊ីរីបានចាប់ផ្តើមការ បោះឆ្នោតប្រធានាធិបតីនៅប្រទេសនេះក្នុងរយៈពេល ៥០ ឆ្នាំកន្លងទៅ។ ការបោះ ឆ្នោតនេះបានទាក់ទាញការចូលរួមរបស់បេក្ខជនជាច្រើននាក់។ តាមក្រសួងមហាផ្ទៃ ស៊ីរីបានឲ្យដឹងថា៖ អ្នកបោះឆ្នោតចំនួន ១៥ លាននាក់បានចូលរួមការបោះឆ្នោត
លើក នេះ។ រដ្ឋាភិបាសលស៊ីរីក៏បានបង្កើតទីកន្លែងបោះឆ្នោតនៅជំរុំជនភៀសខ្លួន
ដើម្បី ជនភៀសខ្លួនស៊ីរីអាចចូលរួមការបោះឆ្នោតនេះដែរ។ ក្នុងចំណោមបេក្ខជន
ចំនួន ២៤ រូបឈរឈ្មោះក្នុងការបោះឆ្នោតលើកនេះ មានតែបេក្ខជនចំនួន ៣ រូប
ប៉ុណ្ណោះ ដែលពរពេញលក្ខណៈស្របច្បាប់ ក្នុងនោះ មានអ្នកនិតិបញ្ញត្តិ លោក
Maher Abdel Hafiz Hajjar អតីតរដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍រដ្ឋបាលស៊ីរី លោក Hassan
Abdallah al-Nuri និងប្រធានាធិបតីស៊ីរី លោក Bashar al-Assad៕