ការបោះឆ្នោតព្រឹទ្ធសភាកម្ពុជា នីតិកាលទី៥

(VOVWORLD) - សេចក្តីប្រកាសរបស់ គ.ជ.ប កាលពីម្សិលមិញ (ថ្ងៃទី២៤ ខែកុម្ភៈ) បានឲ្យដឹងថា អ្នកសង្កេតការណ៍ជាតិ អន្តរជាតិ និងភ្ញៀវពិសេសជិត ៨០០នាក់ បានចុះឈ្មោះ ដើម្បីតាមដាន និងត្រួតពិនិត្យការបោះឆ្នោតនេះ។
ការបោះឆ្នោតព្រឹទ្ធសភាកម្ពុជា នីតិកាលទី៥ - ảnh 1ក្បួនដង្ហែរឃោសនាបោះឆ្នោតរបស់គណបក្សប្រជាជនកម្ពុជា នៅតាមដងផ្លូវក្នុងរាជធានីភ្នំពេញ (ប្រទេសកម្ពុជា)។ រូបថត៖ TTXVN

ចាប់ពីម៉ោង ៧ ព្រឹកនេះ (ថ្ងៃទី ២៥ ខែកុម្ភៈ) ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ បានចាប់ផ្តើមជាផ្លូវការហើយ នៅការិយាល័យបោះឆ្នោតចំនួន ៣៣ នៃមណ្ឌលបោះឆ្នោតចំនួន ៨ ទូទាំងប្រទេស។ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតកម្ពុជា (គ.ជ.ប) បានឲ្យដឹងថា ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី ៥ នឹងប្រព្រឹត្តទៅតាមទម្រង់នៃការបោះឆ្នោតអសកល។

ចូលរួមការបោះឆ្នោតលើកនេះ មានគណបក្សធំៗចំនួន៤ គឺគណបក្សប្រជាជនកម្ពុជា គណបក្សឆន្ទៈខ្មែរ គណបក្សហ៊្វុនស៊ិនប៉ិច និងគណបក្សកម្លាំងជាតិ។ គណបក្សនយោបាយដែលមានបេក្ខជនចូលរួមការបោះឆ្នោតនឹងប្រជែងយកអាសនៈព្រឹទ្ធសភាចំនួន ៥៨ លើចំនួន ៦២។ ក្នុងចំណោមអាសនៈទាំង ៤ ដែលនៅសេសសល់ មាន ២ អាសនៈចាត់តាំងដោយព្រះមហាក្សត្រកម្ពុជា និង ២ អាសនៈត្រូវបានរដ្ឋសភាតែងតាំងតាមរយៈដំណើរការបោះឆ្នោតទំនុកចិត្ត។

សេចក្តីប្រកាសរបស់ គ.ជ.ប កាលពីម្សិលមិញ (ថ្ងៃទី២៤ ខែកុម្ភៈ) បានឲ្យដឹងថា អ្នកសង្កេតការណ៍ជាតិ អន្តរជាតិ និងភ្ញៀវពិសេសជិត ៨០០នាក់ បានចុះឈ្មោះ ដើម្បីតាមដាន និងត្រួតពិនិត្យការបោះឆ្នោតនេះ។

យោងតាមបទប្បញ្ញត្តិ និងកាលវិភាគបោះឆ្នោតរបស់ គ.ជ.ប បន្ទាប់ពីបញ្ចប់សកម្មភាពបោះឆ្នោតនៅម៉ោង ៣:00 រសៀលថ្ងៃនេះ ការិយាល័យបោះឆ្នោតនឹងបិទ ហើយក្លាយទៅជាការិយាល័យរាប់សន្លឹកឆ្នោត ហើយលទ្ធផលបឋមនឹងប្រកាសនៅថ្ងៃដដែល។ លទ្ធផលផ្លូវការនៃការបោះឆ្នោតត្រូវបានគេរំពឹងថានឹងត្រូវប្រកាសនៅថ្ងៃទី ២ ខែមេសាខាងមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ