ការបោះជំហានសំខាន់ក្នុងទំនាក់ទំនងរវាងវៀតណាមនិងអាមេរិក
(VOV)_ប្រធានេរដ្ឋវៀតណាមលោក Truong Tan Sang បានបញ្ចប់ដំណើរ បំ ពេញទស្សនកិច្ចជាផ្លូវការនៅអាមេរិក តាមសេចក្ដីអញ្ជើញរបស់ប្រធាននាធិបតី
Barack Obama ចាប់ពីថ្ងៃទី ២៤ ដល់ថ្ងៃទី ២៦ កក្កដា ប្រកបដោយជោគជ័យ។ ដំណើរទឹស្សនកិច្ចលើកនេះបាននាំមកលទ្ធផលដ៏សែនសំខាន់ មានអត្ថន័យកំ
ណត់ទិសដៅសំរាប់ទំនាក់ទមនងវៀតណាមនិងអាមេរិក។
|
ប្រធានេរដ្ឋវៀតណាមលោក Truong Tan Sang និងប្រធាននាធិបតី Barack Obama (VOV) |
ចំពោះវិស័យនយោបាយ លទ្ធផលលេចធ្លោរបស់ដំណើរទស្សនកិច្ចលើកនេះ
គឺភាគីទាំងពីរបានបង្កើតក្របខ័ណ្ឌសហប្រតិបត្តិការថ្មី÷ ដៃគូលើគ្រប់វិស័យ។ ទំ នាក់ទំនងដៃគូលើគ្រប់វិស័យរវាងវៀតណាមនិងអាមេរិក នឹងបង្កើតឱកាសថ្មី សំ
រាប់ គ្រប់វិស័យ។ ចំពោះវិស័យសេដ្ឋកិច្ច÷ទន្ទឹមនឹងការសន្យាជំរុញខ្លាំងពាណិជ្ជ កម្មវិនិយោគ ដំណើរទឹស្សនកិច្ចនេះនៅនាំមកប្រសិទ្ធិភាពច្រើន ដោយសារភាគី
ទាំងពីរបានអះអាងសន្យាសម្រេចការចរចារស្ដីពីកិច្ចព្រមព្រៀងដៃគូអន្តរប៉ាស៊ីហ្វីក
(TPP) ក្នុងរយះពេលថ្មីៗនេះ អាចប្រព្រឹត្តទៅចុងឆ្នាំ២០១៣នេះ។ រួមជាមួយបណ្ដា
បញ្ហាសន្តិសុខនិងសេដ្ឋកិច្ចនោះ គឺវិស័យសេរីភាពខាងសាសនាក៏ទទួលបានប្រសិទ្ធិ
ភាពដែរ។ ស្ដីពីបញ្ហានេះ រដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក Pham Binh
Minh បានអះអាងថា÷
“ ចំពោះវិស័យសិទ្ធិមនុស្ស យើងផ្លាស់ប្តូរយ៉ាងស្មោះត្រង់ចំពោះវិស័យដែលនៅ មានការខុសគ្នា និយាយច្បាស់អំពីគោលនយោបាយរបស់វៀតណាម ក្នុងបញ្ហាជំរុញ
ការការពារសិទ្ធិមនុស្ស។ ក្នុងដំណើរបំពេញទស្សនកិច្ចលើកនេះរបស់ប្រធានរដ្ឋ Truong
Tan Sang ដំណាងសាសនានានារបស់វៀតណាម បានមានជំនួបប្រាស្រ័យជាមួយភាគីអាមេរិក ជាមួយបណ្ដាអ្នកយកចិត្តទុកដាក់ដល់បញ្ហាជំនឿសាសនានៅវៀត
ណាម ដើម្បីយល់បន្ថែមអំពីសភាពការណ៍សេរីភាពខាងជមនឿសាសនានៅវៀត
ណាម។ នេះគឺជាលទ្ធផលដ៏សែនសំខាន់របស់ដំណើរទស្សនកិច្ចលើកនេះ។”
មិនត្រឹមតែនាំមកផលប្រយោជន៍សហប្រតិបត្តិការទ្វេភាគីប៉ុណ្ណោះទេ ថែមទាំងក្របខ័ណ្ឌសហប្រតិបត្តិការដៃគូលើគ្រប់វិស័យវៀតណាម-អាមេរិកដែលទើបនឹងបានបង្កើតរួមចំណែកទៅក្នុងសន្តិភាពស្ថិរភាពសហប្រតិបត្តិការនិងអភិវឌ្ឍន៍
នៅអាស៊ី-ប៉ាស៊ីហ្វិកនិងលើពិភពលោក។ ប្រការនេះត្រូវបានប្រធានរដ្ឋវៀតណាម
លោក Truong Tan Sang អះអាងក្នុងសន្ទរកថាចំពោះអ្នកប្រាជ្ញា អ្នកស្រាវជ្រាវជាច្រើននៅមជ្ឈមណ្ឌលស្រាវជ្រាវយុទ្ធសាស្ត្រនិងអន្តរជាតិអាមេរិក។
“សារដែលខ្ញុំចង់សង្កត់ធ្ងន់គឺវៀតណាមចង់ឲ្យប្រទេសទាំងពីរនឹងបង្កើនកិច្ច
សហប្រតិបត្តិការលើគ្រប់វិស័យដើម្បីផលប្រយោជន៍របស់ប្រជាជននៃប្រទេស
ទាំងពីរ រួមដៃរួមចំណែកនិងពូនជ្រុំឲ្យអាស៊ី-ប៉ាស៊ីហ្វិកមួយសន្តិភាពស្ថិរភាពសកម្មនិងសម្បូររុងរឿង។”
ដំណើរទស្សនកិច្ចនៅអាមេរិករបស់លោកប្រធានរដ្ឋ Truong Tan Sang ជាមួយការលើកកំរិតទំនាក់ទំនងឡើងដៃគូលើគ្រប់វិស័យត្រូវបានសាធារណៈមតិអាមេរិកយកចិត្តទុកដាក់ជាពិសេស។ អ្នកជំនាញការជាន់ខ្ពស់អំពីអាស៊ី-អាគ្នេយ៍ ចំណុះមជ្ឈមណ្ឌលស្រាវជ្រាវយុទ្ធសាស្ត្រនិងអន្តរជាតិអាមេរិក Greg Poling បាន
សង្កត់ធ្ងន់ថា៖
“សមិទ្ធិផលមួយក្នុងចំណោមសមិទ្ធិផលធំបំផុតគឺភាគីទាំងពីរបានប្រកាសបង្កើតទំនាក់ទំនងដៃគូលើគ្រប់វិស័យ។ នេះជាការបោះជំហានមួយ។ ក្របខ័ណ្ដសហប្រតិបត្តិការនេះនឹងនាំទំនាក់ទំនងវៀតណាម-អាមេរិកឡើងកំពស់ថ្មីមួយ។ ជោគជ័យមួយទៀតគឺប្រធានាធិបតី Obama បានទទួលសេចក្តីអញ្ជើញទៅបំពេញទស្សនកិច្ចនៅវៀតណាមក្នុងអាណាត្តិរបស់ខ្លួន បានសឲ្យឃើញថាទំនាក់ទំនងរវាងប្រទេសទាំងពីរបានឈានទៅឆ្ងាយយ៉ាងម៉េចហើយ៕”