ការពារសេរីភាពខាងសាសនាសម្រាប់មនុស្សគ្រប់រូបនិងគ្រប់សមាសភាពក្នុងសង្គម
|
ទិដ្ឋភាពនៃសន្និសិទ |
(VOVworld)-នាព្រឹកថ្ងៃទី១៧សីហានៅទីក្រុងហាណូយ គណៈកម្មាធិការមជ្ឈឹម
រណសិរ្ស មាតុភូមិវៀតណាមបានរៀបចំសន្និសិទយកមតិរបស់អ្នកជំនាញការចូល
ក្នុងសេចក្តីព្រាង ច្បាប់ជំនឿសាសនា។ នៅក្នុងសន្និសិទនេះ ព្រះតេជគុណ Thich
Duc Thien អគ្គលេខា ធិការក្រុមប្រឹក្សាភិបាលមជ្ឈឹមនៃសមាគម ព្រះពុទ្ធសាសនា
វៀតណាមបានអះអាងថា សេច ក្តីព្រាងច្បាប់នេះបានបង្ហាញនូវកិច្ចការពារសេរី
ភាពខាងសាសនាសម្រាប់មនុស្សគ្រប់រូប និង គ្រប់សមាសភាពក្នុងសង្គម។ ព្រះ
តេជគុណ Thich Duc Thien បានលើកច្បាស់ថា៖
“កន្សោមពាក្យ “ស្នើរ” និង “សូមអនុញ្ញត្ត” ត្រូវបានជំនួសដោយកន្សោមពាក្យ
ជូន ដំណឹង ស្តីពីខ្លឹមសារនៃសកម្មភាពសាសនាតាមរដ្ឋធម្មនុញ្ញនិងព្រះធម៌។សេចក្តី
ព្រាងច្បាប់ស្តីពីជំនឿសាសនាបានលើកច្បាស់ថា សាសនាជានីតិបុគ្គលក្នុងសង្គម
ដែលក្នុង នោះមានលក្ខ័ណ្ឌដើម្បីសាសនានានាអាចចូលរួមក្នុងគ្រប់សកម្មភាព
សង្គមបាន”។
នៅក្នុងសន្និសីទនេះមតិជាច្រើនបានស្នើរឲ្យគណៈកម្មការរៀបរៀងត្រូវកែប្រែ
បំពេញ បន្ថែមទស្សនៈរបស់បក្ស រដ្ឋ អំពីគោលនយោបាយជំនឿសាសនា។សកម្ម
ភាពសាសនានិង ការងារសាសនាគឺសំដៅបង្កើនផែនមហាសាមគ្គី ពង្រីកម្លាំងពលំ
របស់ប្រជាជាតិទាំងមូលនិង អនុវត្តប្រកបដោយជោគជ័យបុព្វហេតុឧស្សាហូបនី
យកម្មនិងទំនើបភាវូបនីយកម្មប្រទេស ជាតិ៕