ក្រុមការងាររបស់ផ្នែកទ័ពជើងទឹកទស្សនកិច្ច Truong Sa

ក្រុមការងាររបស់ផ្នែកទ័ពជើងទឹកទស្សនកិច្ច Truong Sa - ảnh 1
សំណង់"ប្រមូលថ្មកសាងTruong Sa"កំពុងសុក្រិដ្ឋបណ្តើៗ
(រូបថតៈ biengioilanhtho.gov.vn)

(VOVWorld)- ថ្ងៃទី១ឧសភាក្នុងដំណើទស្សនកិច្ចជូនអំណោយ កម្មាភិបាល យុទ្ធជន និងប្រជាជននៅស្រុកកោះ Truong Sa (ខេត្ត Khanh Hoa)ក្រុមការងារ របស់ផ្នែកទ័ព ជើងទឹកវៀតណាម  និងកម្មាភិបាលផ្នែកផ្សេងៗទៀត បានមក ដល់កោះ Da Tay ។
កោះ Da Tay ជាកោះដំបូងរបស់ប្រជុំកោះTruong Sa កសាង ផ្ទះសហគមន៌យុវ

ជន ក្នុងកម្មវិធី ប្រមូលថ្មកសាង Truong Sa ដែល បំផុសឡើងដោយកាសែត
យុវជន។ វរសេនីយ៌ត្រី Nguyen Van Quang មេបញ្ជាការកោះ Da Tay ឲ្យដឹងថា៖

        “ប្រជាជនលើទូទាំងប្រទេសបានប្រមូលផ្តុំថ្មដើម្បីសាងសងផ្ទះស្អាតបម្រើ ឲ្យសកម្មភាពវប្បធម៌ កីឡាអប់រំកាយនិងជាទីកន្លែងសម្រាករបស់ ប្រជាជន សហគមន៌មកដល់កោះពីដីគោក ។ កម្មាភិបាល និងយុទ្ធជនលើ កោះមានការ សប្បាយរីករាយយ៉ាងក្រៃលែងចំពោះមុខការយកចិត្តទុកដាក់របស់បក្ស រដ្ឋ និង ប្រជាជនលើទូទាំងប្រទេសដែលជានិច្ចកាលឆ្ពោះទៅ Truong Sa"។

        មុននោះ នាថ្ងៃទី ៣០មេសា ក្រុមការងារបានមកដល់កោះ Da Lat និង Truong
Sa ធំ។ ក៏ក្នុងឪកាសនេះដែរ នៅបង្គោលអធិបតេយ្យភាព របស់កោះ Truong Sa ធំ
លោកស្រី Nguyen Thi Minh អនុរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ បានប្រគល់ទូកចែវ CQ មាន
តម្លៃ ៣ពាន់៥រយលានដុង ជូនដល់ កម្មាភិបាល យុទ្ធជនប្រជុំកោះTruong Sa៕

ប្រតិកម្មទៅវិញ

ផ្សេងៗ