(VOVworld)-នាថ្ងៃទី១៨កក្កដា ក្រសួងអប់រំនិងបណ្តុះបណ្តាលវៀតណាម បានឲ្យ
ដឹងថា សមាជិកក្រុមជម្រើសជាតិវៀតណាមចូលរួមការប្រឡង Olympic រូបវិទ្យា
អន្តរជាតិឆ្នាំ២០១៦នៅប្រទេសស្វីស សុទ្ធតែទទួលបានមេដាយ។ ក្នុង នោះ មេ
ដាយមាសមាន២គ្រឿង មេដាយប្រាក់២គ្រឿងនិងមេដាយសំរិទ្ធមួយ គ្រឿង។ មេ
ដាយមាសពីរគ្រឿងជាកម្មសិទ្ធិរបស់ប្អូនស្រី Dinh Thi Huong Thao សិស្សថ្នាក់ទី១២
សាលាវិទ្យាល័យជំនាញ Le Hong Phong ខេត្ត Nam Dinh និង ប្អូន Nguyen The Quynh
នៅថ្នាក់ទី១១ សាលាវិទ្យាល័យជំនាញ Vo Nguyen Giap នៅខេត្ត Quang Binh។ ជា
ពិសេស ប្អូន Dinh Thi Huong Thao ទទួលបាន ពានរង្វាន់ពិសេស “សិស្សនារីអាស៊ី
ទទួលបានលទ្ធផលខ្ពស់បំផុត” ដោយសមាគមន៍រូបវិទ្យាអាស៊ី-ប៉ាស៊ីហ្វិកប្រគល់
ជូនផងដែរ។
ក្រសួងអប់រំនិងបណ្តុះបណ្តាលនឹងរៀបចំពិធីទទួលនិងផ្តល់រង្វាន់ជូនក្រុម
ប្រឡង Olympic រូបវិទ្យាអន្តរជាតិឆ្នាំ២០១៦នៅអាកាសយាន្តអន្តរជាតិ Noi Bai
នាថ្ងៃទី១៩កក្កដាឆ្នាំ២០១៦៕