ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបើកកិច្ចប្រជុំបន្ទាន់ស្តីពីស្ថានភាពនៅប្រទេសលីបង់

(VOVWORLD) - នាថ្ងៃទី ២០ ខែកញ្ញា នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានបើកសម័យប្រជុំបន្ទាន់មួយអំពីប្រទេសលីបង់ បន្ទាប់ពីការកើនឡើងនៃការបាញ់ផ្លោងឆ្លងព្រំដែនរវាងអ៊ីស្រាអែលនិងចលនាអ៊ិស្លាមហេសបូឡា ក៏ដូចជាការផ្ទុះឧបករណ៍ទំនាក់ទំនង ដែលបណ្តាលឱ្យមានអ្នកស្លាប់និងរបួសជាច្រើន តម្រង់ទៅលើសមាជិកក្រុមហេសបូឡា។

អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ លោក Stephane Dujarric បានជំរុញឱ្យភាគីទាំងអស់កាត់បន្ថយភាពតានតឹងភ្លាមៗ អនុវត្តការអត់ធ្មត់ជាអតិបរមា បញ្ឈប់ការប្រយុទ្ធគ្នា និងអនុវត្តឱ្យបានពេញលេញនូវសេចក្តីសម្រេចចិត្តលេខ ១៧០១ របស់ក្រុមប្រឹក្សាសន្តិសុខ។ អគ្គលេខាធិការរង អង្គការសហប្រជាជាតិទទួលបន្ទុកកិច្ចការនយោបាយ និងការកសាងសន្តិភាព លោកស្រី Rosemary DiCarlo មានប្រសាសន៍ថា ការវិវឌ្ឍគួរឱ្យព្រួយបារម្ភនៅក្នុងប្រទេសលីបង់ និងតំបន់នេះបានកើតឡើងបន្ទាប់ពីប្រហែលមួយឆ្នាំនៃការប្រយុទ្ធគ្នាស្ទើរតែរាល់ថ្ងៃនៅលើខ្សែបន្ទាត់ខៀវ ដែលជាតំបន់ការពារដាច់ពីគ្នារវាងអ៊ីស្រាអែល និងលីបង់។ ការប៉ះទង្គិចទាំងនេះបានរំលោភបទឈប់បាញ់ និងរំលោភលើសេចក្តីសម្រេចចិត្ត លេខ ១៧០១។

ក្នុងពេលជាមួយគ្នានោះ រដ្ឋមន្ត្រីការបរទេសលីបង់ លោក Abdallah Bou Habib បាននិយាយថា សកម្មភាពយោធាដែលកើនឡើងរបស់អ៊ីស្រាអែល រួមទាំងការតម្រង់ទៅលើជនស៊ីវិល... បានរំលោភលើគោលការណ៍ជាមូលដ្ឋាននៃច្បាប់មនុស្សធម៌អន្តរជាតិ។ លោក Abdallah Bou Habib បានអំពាវនាវឱ្យក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិថ្កោលទោសការវាយប្រហារនាពេលថ្មីៗនេះ និងអនុវត្តសេចក្តីសម្រេចចិត្តលេខ ១៧០១។ ។

ចំណែកឯភាគីអ៊ីស្រាអែល តំណាងអចិន្ត្រៃយ៍របស់ប្រទេសនេះប្រចាំអ.ស.ប លោក Dany Danon បាននិយាយថា ក្រុង Tel Aviv “មិនចង់ប្រយុទ្ធទេ”។ ជាមួយគ្នានេះ លោកបានលើកឡើងអំពីឧប្បត្តិហេតុកាលពីថ្ងៃទី ៨ ខែតុលាឆ្នាំមុន នៅពេលដែលចលនាអ៊ីស្លាមហេសបូឡា បានបាញ់រ៉ុក្កែតរាប់រយគ្រាប់សំដៅទៅលើជនស៊ីវិលអ៊ីស្រាអែល៕

ប្រតិកម្មទៅវិញ

ផ្សេងៗ