ក្រុមប្រឹក្សាសន្តិសុខ អ.ស.ប. អំពាវានាវប្រទេសនានាជួយបញ្ចប់ជំលោះនៅសូដង់ខាងត្បូង
|
ក្រុមប្រឹក្សាសន្តិសុខ អ.ស.ប. អំពាវានាវប្រទេសជិតនាងនានាជួយបញ្ចប់ជំលោះនៅសូដង់ខាងត្បូង (Image: VNA) |
(VOVworld) – នាថ្ងៃទី ១០ កក្កដា ក្រុមប្រឹក្សាសន្តិសុខ អ.ស.ប. បានដាស់តឿន
បណ្ដា ប្រទេសជិតខាងរបស់សូដង់ខាងត្បូងជួយបញ្ចប់ជំលោះនៅរដ្ឋធានី Juba
តាមនោះ ស្នើរឲ្យដាក់ពង្រាយបន្ថែមកងកំលាំងរក្សាសន្តិភាព។ ក្នុងសេចក្តីប្រកាស
ដែលត្រូវបាននាំ ចេញនៅកិច្ចប្រជុំសម្ងាត់តាមសំណើររបស់អាមេរិកដែលពិភាក្សា
អំពីស្ថានភាពនៅក្រុង Juba ប្រទេសជាសមាជិកក្រុមប្រឹក្សាសន្តិសុខ អ.ស.ប.
ទាំង ១៥ បានឯកភាពស្នើរឲ្យ ប្រធានាធិបតី Salva Kiir និងអនុប្រធានាធិបតី
Riek Machar ខំប្រឹងប្រែងបញ្ចប់ឲ្យបានឆាប់ ហើយទប់ស្កាត់អំពើហឹង្សាឡើង
ជណ្តើរ ព្រមទាំង សន្យាអនុវត្តដ៏ពេញលេញនិងភ្លាមៗនូវ កិច្ចព្រមព្រៀងសន្តិភាព
រួមមានបទឈប់បាញ់ជានិរន្តនិងដកទ័ពពេញពីរដ្ឋធានី Juba ៕