ការវាយប្រហារដោយកាំបិតនៅថ្ងៃដំបូងនៃឆ្នាំថ្មី ឆ្នាំសកល ២០១៩ នៅប្រទេសអង់គ្លេស

(VOVWORLD) - ត្រឹមតែរយៈពេល ៦ ម៉ោងដំបូងនៃឆ្នាំថ្មី ឆ្នាំសកល ២០១៩ នេះ មានមនុស្ស ២ នាក់ត្រូវបានឃាតករចាក់សម្លាប់នៅទីក្រុងឡុងដ៍ប្រទេសអង់គ្លេស ក្នុងករណីវាយប្រហារដោយកាំបិតចំនួន ២ ដាច់ដោយឡែកពីគ្នា។
ការវាយប្រហារដោយកាំបិតនៅថ្ងៃដំបូងនៃឆ្នាំថ្មី ឆ្នាំសកល ២០១៩ នៅប្រទេសអង់គ្លេស - ảnh 1 ប៉ូលីសនៅនឹងកន្លែងកើតហេតុ

ប៉ូលិសទីក្រុងឡុងដ៍ បានបើកការស៊ើបអង្កេតលើបទឃាតកម្មទាំង២នេះ ដែលកើតឡើងនៅ Camberwell ភាគខាងត្បូងទីក្រុងឡុងដ៍ និងតំបន់ West End ក្នុងថ្ងៃដំបូងនៃឆ្នាំ ២០១៩។ គួរបញ្ជាក់ថា មុននោះមួយថ្ងៃ មានករណីវាយប្រហារដោយកាំបិតមួយក៏បានកើតឡើងនៅឯស្ថានីយ៍រថភ្លើង Victoria ទីក្រុង Manchester City ដែល    បណ្តាលឲ្យមនុស្ស ៣ នាក់រងរបួស ក្នុងនោះមានប៉ូលីសម្នាក់។ មានបុរសម្នាក់ត្រូវបានចាប់ខ្លួននៅកន្លែងកើតហេតុ។ សារពត៌មានអង់គ្លេសបានដកស្រង់ពាក្សសំដីយពីសាក្សីថា មុខសញ្ញាបានស្រែកហោរថា " Allah" នៅពេលធ្វើការវាយប្រហារ។ យោងតាមប៉ូលីសទីក្រុង Manchester City ការស៊ើបអង្កេតដំបូងបានបង្ហាញថាជនសង្ស័យបានធ្វើការវាយប្រហារនេះមានជំងឺសរសៃប្រសាទ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ