ការវាយប្រហារដោយកាំបិតនៅរដ្ឋធានីប៉ារីសរបស់បារាំង ធ្វើឲ្យមនុស្ស រងរបួសជាច្រើននាក់
(VOVWORLD) -ការវាយប្រហារនេះបានកើតឡើងនាថ្ងៃទី ៩ កញ្ញា។ ស្ថាប័នមានសមត្ថកិច្ចកំពុងធ្វើការបញ្ជាក់ថា តើជនដៃដល់ស្ថិតនៅក្នុងចំណោមមនុស្ស ដែលត្រូវរងរបួសដែរឬទេ។
នាព្រឹកថ្ងៃទី ១០ កញ្ញា ប៉ូលីសបារាំងបានចាប់ឃុំខ្លួនបុរសម្នាក់ ដែលប្រើប្រាស់កាំបិតវាយប្រហារទៅលើហ្វូងមនុស្ស បណ្ដាលឲ្យមនុស្សចំនូន ៧ នាក់ ត្រូវរងរបួស ក្នុងនោះមានមនុស្សចំនួន ៤ នាក់ ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ នៅមណ្ឌលពាណិជ្ជកម្ម Parice រដ្ឋធានីប៉ារីស។ ការវាយប្រហារនេះបានកើតឡើងនាថ្ងៃទី ៩ កញ្ញា។ ស្ថាប័នមានសមត្ថកិច្ចកំពុងធ្វើការបញ្ជាក់ថា តើជនដៃដល់ស្ថិតនៅក្នុងចំណោមមនុស្ស ដែលត្រូវរងរបួសដែរឬទេ។
ជនជាប់សង្ស័យគឺជាមនុស្សម្នាក់មកពីអាហ្វហ្គានីស្ថាន។ នាបច្ចុប្បន្ន មិនទាន់រកឃើញសញ្ញាណាមួយដែលថាការវាយប្រហារនេះទាក់ទិននឹងភេរវកម្មនៅឡើយ៕