ការវាយប្រហារដោយគ្រាប់បែកនៅសូម៉ាលីធ្វើឲ្យមនុស្សយ៉ាងហោចណាស់ចំនួន ៣៩ នាក់ត្រូវស្លាប់
|
ការវាយប្រហារដោយគ្រាប់បែកនៅសូម៉ាលីធ្វើឲ្យមនុស្សយ៉ាងហោចណាស់ចំនួន ៣៩ នាក់ត្រូវស្លាប់ (VNA) |
(VOVworld) – តាមសារព័ត៌មានតំបន់ មនុស្សយ៉ាងហោចណាស់ចំនួន៣៩
នាក់ ត្រូវស្លាប់និង ៥០ នាក់រងរបួសក្នុងការវាយប្រហារដោយគ្រាប់បែកដែល
បាន កើតមានឡើងនាថ្ងៃទី ១៩ កុម្ភៈ នៅក្នុងផ្សារមួយនៅខ័ណ្ឌ Madina
រដ្ឋធានី Mogadishu របស់សូម៉ាលី។ នាបច្ចុប្បន្ន គ្មានអង្គការណាមួយទទួល
ខុសត្រូវ ដំណើរការវាយប្រហារដ៏បង្ហូឈាមពោលខាងលើ ប៉ុន្តែ ក្រុមជ្រុលនិយម
Al Shabab ជានិច្ចកាលឈរនៅខាងក្រោយបណ្ដាការវាយប្រហារដូច្នេះ។
មជ្ឈដ្ឋាន សារព័ត៌មាននៃប្រទេសនេះបានឲ្យដឹងថា៖ នាប៉ុន្មានម៉ោងមុន
ការវាយប្រហារដោយគ្រាប់បែកក្រុមឥស្លាមជ្រុលនិយមនេះបានព្រមានបន្ត
ការប្រយុទ្ធប្រឆាំងជំទាស់ រដ្ឋាភិបាលសូម៉ាលី។ ប្រធានាធិបតីសូម៉ាលី លោក
Mohamed Abdulahi Mohamed បានទៅរំលែកទុក្ខជាមួយគ្រួសារបណ្ដាជនរង
គ្រោះ ហើយ ប្រកាសប្រគល់ចំនួនប្រាក់ ១០ ម៉ឺនដុល្លាអាមេរិកសំរាប់នរណា
ផ្តល់ព័ត៌មានដែល ជួយដល់ការចាប់ខ្លួនមេគំនិតនៃការវាយប្រហារនេះ។ នា
ថ្ងៃដដែល បេសកជនពិសេស អ.ស.ប. លោក Michael Keating បានថ្កោល
ទោសការវាយប្រហារភេរវកម្មនៅផ្សារនៅរដ្ឋធានី Mogadishu ហើយវាយ
តំលៃខ្ពស់ចំពោះការប្រតិកម្មដោយទាន់ ពេលវេលារបស់កំលាំងសន្តិសុខសូ
ម៉ាលី ព្រមទាំង ចាត់ទុកថា៖ មេគំនិតត្រូវ ទទួលខុសត្រូវចំពោះមុខច្បាប់៕