ការវាយប្រហារដោយគ្រាប់បែកនៅអ៊ីរ៉ាក់ បានធ្វើអោយមនុស្សចំនួន១០០នាក់ត្រូវស្លាប់និងរងរបួស
|
ការវាយប្រហារដោយគ្រាប់បែកនៅអ៊ីរ៉ាក់ បានធ្វើអោយមនុស្សចំនួន១០០នាក់ត្រូវស្លាប់និងរងរបួស |
(VOV)_មជ្ឈដ្ឋានមន្ត្រីសន្តិសុខ និងសុខាភិបាលអ៊ីរ៉ាក់ បានជូនដំណឹងនាថ្ងៃទី
១៣ឧសភាថា៖ បានកើតមានឡើងការវាយប្រហារដោយគ្រាប់បែកជាបន្តបន្ទាប់ តម្រង់ទៅលើតំបន់ផ្សេងៗ មានជនឥស្លាម Shiite រស់នៅច្រើន នៅទីក្រុង Baghdad ដែលធ្វើអោយមនុស្សយ៉ាងហោចណាស់ចំនួន២៥នាក់ត្រូវស្លាប់ និងជាង៨០នាក់
ត្រូវរងរបួស។ នេះគឺជាការវាយប្រហារបង្ហូរឈាមលើកដំបូងនៅ ទីក្រុង Baghdad ចាប់ពីពេលបោះឆ្នោតសកលនាថ្ងៃទី៣០មេសាមក។ នាបច្ចុប្បន្ន គ្មានអង្គការណា
ទទួលខុស ត្រូវចំពោះការវាយប្រហារនេះឡើយ៕