ការវាយប្រហារដោយគ្រាប់បែកអត្តឃាតដ៏បង្ហូរឈាមនៅអាហ្វហ្គានីស្ថាន
![ការវាយប្រហារដោយគ្រាប់បែកអត្តឃាតដ៏បង្ហូរឈាមនៅអាហ្វហ្គានីស្ថាន - ảnh 1](https://photo-cms-vovworld.zadn.vn/w730/uploaded/vovworld/cqjwqkrwq/2014_12_02/ttxvn_danh_bom_1.jpg) |
ការវាយប្រហារដោយគ្រាប់បែកអត្តឃាតដ៏បង្ហូរឈាមនៅអាហ្វហ្គានីស្ថាន |
(VOV)_យ៉ាងហោចណាស់មានមនុស្សចំនួន៩នាក់ត្រូវស្លាប់ និង១០នាក់ទៀតរង
របួស នៅក្នុងការវាយប្រហារដោយគ្រាប់បែកអត្តឃាត នាថ្ងៃទី១ ធ្នូ នៅខ័ណ្ឌ Burk
a ខេត្ត Baghlan ភាគខាងជើងអាហ្វហ្គានីស្ថាន។ អ្នកប្រមុខខ័ណ្ឌ Burka Taj po Mo
hammad Taqwa បានអោយដឹងថា៖ភេរវករ១នាក់បានអោយផ្ទុះគ្រាប់បែកនៅក្នុងពិ
ធីបុណ្យសព នៅសង្កាត់ Burka។ មន្ត្រីរូបនេះបានអោយដឹងថែមទៀតថា៖ ក្នុងចំ
ណោមមនុស្សត្រូវស្លាប់នោះមានប៉ូលិស២នាក់ និងបរិមាណមនុស្សត្រូវស្លាប់និង
រងរបួសអាចខ្ពស់ជាងនេះទៀត ដោយសារមនុស្ស១ចំនួនបាននាំអ្នករងរបួសទៅ
ផ្ទះ ហើយលោកក៏បានថ្កោលទោសពួក Taliban បានបង្កើតរឿងហេតុនេះ។
ការវាយប្រហារដោយគ្រាប់បែកនេះបានកើតមានឡើងបន្ទាប់ពីការវាយ
ប្រហារនានានៅទីក្រុង Kabul នាពេលកន្លងទៅ បានបង្កើតឡើងការព្រួយបា
រម្មណ៍ជាច្រើនអំពីសភាពការណ៍នៅប្រទេសអាហ្វហ្គានីស្ថាន ក្នុងកាលះទេសះ
ដែលកងកម្លាំងសន្តិសុខ NATO កំពុងដកទ័ពជាបណ្ដើរៗ ហើយតាមគំរោងនឹង
សម្រេចនាចុងឆ្នាំ២០១៤នេះដែរ៕