ការវាយប្រហារអត្តឃាតនៅអាហ្វហ្គានីស្ថានបណ្តាលឲ្យមនុស្សរាប់សិបអ្នកត្រូវស្លាប់និងរងរបួស

(VOVworld)-មនុស្សយ៉ាងហោចណាស់ចំនួន១៣នាក់ត្រូវស្លាបឮ ដែលក្នុងនោះ មានប្រជាជនស៊ីវិលចំនួន៩នាក់និងប៉ូលិសតំបន់ចំនួន៤នាក់ខណៈដែលអ្នកបំផ្ទុះ
គ្រាប់បែកអត្តឃាត អនុវត្តការវាយប្រហារតម្រង់ទៅលើស្ថានីយ៍ប៉ូលីសមួយនៅ
ខេត្ត Parwan ភាគខាងជើងប្រទេសអាហ្វហ្គានីស្ថាននាថ្ងៃទី២២កុម្ភៈ។ តាមប្រ
ធានប៉ូលិសខេត្ត Parwan នាយយឧត្តមសេនីយ៍ Zaman Mamozai ថា​ការវាយ ប្រហារនេះកើតមានឡើងនៅគ្លីនិក១និងទីផ្សារដែលប្រជុំមនុស្សជាច្រើនកុះករ
ផងដែរ។ ក្នុងលិខិតមួយផ្ញើរមជ្ឈដ្ឋានផ្សព្វផ្សាយ ពួកឧទ្ទាមតាលីប៉ង់ទទួល ស្គាល់ថាអនុវត្តការវាយប្រហារពោលខាងលើ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ