![ក្រសួងការពារប្រទេសវៀតណាមនិងក្រសួងការពារជាតិអាមេរិកសហប្រតិបតិ្តការលើវិស័យរក្សាសន្តិភាព - ảnh 1](https://photo-cms-vovworld.zadn.vn/w730/uploaded/vovworld/cqjwqkrwq/2015_07_09/tuong-vinh-2_copy.jpg) |
ឧត្តមសេនីយ៍ឯក Nguyen Chi Vinh អនុរដ្ឋមន្រ្តីក្រសួងការពារប្រទេសវៀតណាម |
(VOVworld) – នាថ្ងៃទី៧ កក្កដា នៅរដ្ឋធានីវ៉ាស៊ីនតោនរបស់អាមេរិកបានប្រព្រឹត្តទៅ
ពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់ស្ដីពីការរក្សាសន្តិភាពរបស់អ.ស.ប
រវាងក្រសួងការពារប្រទេសវៀតណាមនិងក្រសួងការពារជាតិអាមេរិក។ឧត្តមសេ
នីយ៍ឯក Nguyen Chi Vinh អនុរដ្ឋមន្រ្តីក្រសួងការពារប្រទេសវៀត ណាមនិងលោក
David Shear ទីប្រឹក្សារដ្ឋមន្រ្តីក្រសួងការពារជាតិអាមេរិកទទួលបន្ទុកបញ្ហាសន្តិសុខ
នៅតំបន់អាស៊ី-ប៉ាស៊ីហ្វិកបានធ្វើសហអធិបតីពិធីនេះ។ខ្លឹមសាររបស់អនុស្សរណៈ
យោគយល់គ្នានេះគឺសំដៅជំរុញទំនាក់ទំនងការពារជាតិទ្វេភាគីលើវិស័យចូលរួម
ក្នុងសកម្មភាពរក្សាសន្តិភាពរបស់អ.ស.ប។ថ្លែងមតិនៅទីនេះ ឧត្តមសេនីយ៍ឯក
Nguyen Chi Vinh បានអះអាងថា ការចុះហត្ថលេខាលើ អនុស្សរណៈយោគយល់គ្នា
នេះបាននាំទំនាក់ទំនងសហប្រតិបតិ្តការទ្វេភាគីវៀតណាម-អាមេរិកឡើងកំពស់ថ្មី
ដោយសារប្រទេសទាំង២រួមសន្យាដើម្បីគោលដៅ ជំនះពុះពារលើផលវិបាកដោយ
ជំលោះសព្វាវុធ ដើម្បីសន្តិភាព ស្ថិរភាពរបស់ប្រទេសទី៣ ដើម្បីការទទួលខុស
ត្រូវរួមក្នុងឋានៈជាសមាជិកមានការទទួលខុស ត្រូវរបស់អ.ស.ប៕