ការសន្ទនាថ្នាក់មន្ត្រីការទូតររបស់ចិននិងជប៉ុន
|
ការសន្ទនាថ្នាក់មន្ត្រីការទូតររបស់ចិននិងជប៉ុន (Image: VNA) |
(VOVworld) – ប្រធាននាយកដ្ឋានទទួលបន្ទុកបញ្ហានៅទ្វីបអាស៊ីចំណុះក្រសួងការ
បរទេសជប៉ុន លោក Junichi Ihara និងសមភាគីចិន លោក Kong Xuan You បានមាន
ជំនួបសម្ងាត់ នាថ្ងៃទី ២៥ ឧសភា នៅទីក្រុងប៉េកាំង។ ថ្នាក់ដឹកនាំទាំង ២ រូបបាន ពិភាក្សាអំពីការជំរុញកែលំអរទំនាក់ទំនងទ្វេភាគីដែលបង្កភាពតានតឹងដោយជំលោះ អធិបតេយ្យភាពនិងការខ្វែងគំនិតក្នុងប្រវត្តិសាស្ត្រ។ នាថ្ងៃដដែល លោក Ihara បានជួបធ្វើការជាមួយបេសកជនពិសេសរបស់ចិនទទួលបន្ទុកបញ្ហាលើឧបទ្វីបកូរ៉េ
លោក Wu Dawei ។ ជំនួបធ្វើការនេះបានប្រព្រឹត្តទៅក្នុងកាលៈទេសៈព្យុងយ៉ាងបាន
ដំណើការសាកល្បងកាំជ្រួចមានក្បាលគ្រាប់បរមាណូ៕