ការសន្ទនាយុទ្ធសាស្ត្រវៀតណាម-រុស្ស៊ីលើកទី៨
|
ការសន្ទនាយុទ្ធសាស្ត្រវៀតណាម-រុស្ស៊ីលើកទី៨ |
Vovworld-ចាប់ពីថ្ងៃទី២៨កញ្ញាដល់ថ្ងៃទី១តុលាអនុរដ្ឋមន្ត្រីការបរទេសវៀត
ណាមលោក Ho Xuan Son បានទៅបំពេញទស្សនកិច្ចនៅសហព័ន្ធរុស្ស៊ីនិងរួមជា
មួយអនុរដ្ឋមន្ត្រីការបរទេសសហព័ន្ធរុស្ស៊ី Morgulov ធ្វើសហអធិបតីការសន្ទនា
យុទ្ធសាស្ត្រប្រចាំឆ្នាំវៀតណាម-រុស្ស៊ីលើកទី៨នៅក្រុង Saint Petesburg។ អនុរដ្ឋមន្ត្រី
Ho Xuan Son ក៏បានជួបសន្ទនាជាមួយអនុរដ្ឋមន្ត្រីទីមួយក្រសួងការបរទេសរុស្ស៊ី
Titov នៅក្រុងម៉ូស្គូផងដែរ។ ឈរលើស្មារតីបើកចំហរនិងទំនុកទុកចិត្ត ភាគីទាំងពីរ
បានផ្លាស់ប្តូររាល់វិធានការជំរុញទំនាក់ទំនងទ្វេភាគីនិងបញ្ហាអន្តរជាតិដំបន់ដែល
យកចិត្តទុកដាក់ដូចគ្នា។ ភាគីទាំងពីរបានឯកភាពចាត់ទុកថា ក្នុងកាលៈទេសៈ
ស្ថានភាពពិភពលោកនិងដំបន់មានបំរ៉ែបំរួលដ៏ស្មុគស្មាញនោះ ប្រទេសទាំងពីរ
ត្រូវបង្កើនកិច្ចសហប្រតិបត្តិការនៅវេទិការពហុភាគីនិងអង្គការអន្តរជាតិនៅ
អង្គការសហប្រជាជាតិក្នុងទំនាក់ទំនងអាស៊ាន-រុស្ស៊ីក៏ដូចជាក្នុងការរក្សាសន្តិភាព
ស្ថិរភាពនៅដំបន់អាស៊ី-ប៉ាស៊ីហ្វិកផងដែរ៕