ការអភិវឌ្ឍន៍កសិកម្មនិរន្តរភាពក្នុងកាធ្វើសមាហរណកម្មអាស៊ាន


ការអភិវឌ្ឍន៍កសិកម្មនិរន្តរភាពក្នុងកាធ្វើសមាហរណកម្មអាស៊ាន  - ảnh 1
ការអភិវឌ្ឍន៍កសិកម្មនិរន្តរភាពក្នុងកាធ្វើសមាហរណកម្មអាស៊ាន (VNA)

(VOVworld) – ដោយមានគោលដៅលើកកំពស់គុណភាពកសិផល​ធ ធានាផល
ប្រយោជន៍សំរាប់ប្រជាកសិករនិងអភិវឌ្ឍន៍កសិកម្មនិរន្តរភាពក្នុងកាលៈទេសៈ
សមហរណកម្មអាស៊ាន ក្នុងរយៈពេល ២ ថ្ងៃគឺថ្ងៃទី ១៥ និងទី ១៦ កញ្ញា នៅទី
ក្រុងហាណូយ បានប្រព្រឹត្តទៅសិលក្ខាសាលាអន្តរជាតិក្រមប្រធានបទ «អភិវឌ្ឍន៍
កសិកម្មនិរន្តរភាពក្នុងការធ្វើសមាហរណកម្មអាស៊ាន»។ ថ្លែងមតិនៅ ទីនេះ
 អនុប្រធានមូលនិធិសន្តិភាពនិងអភិវឌ្ឍន៍វៀតណាម លោក Trinh Ngoc Thai 
បានឲ្យដឹងថា៖ ដោយមាន ៧០% ចំនួនប្រជាជនជាកសិករ កសិកម្មជា
និច្ចកាលជាវិស័យដ៏សែនសំខាន់ដែលរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម
របស់ វៀតណាម ស្រូបយក ២០%  GDP ក្នុងទូទាំងប្រទេស។ ការធ្វើសមាហរ
ណកម្ម សេដ្ឋកិច្ចនិយាយរួមនិងសមាហរណកម្មសេដ្ឋកិច្ចអាស៊ាននិយាយ
ដោយឡែក បាននាំមកនូវផលប្រយោជន៍និងឱកាសជាច្រើនសំរាប់ប្រជា
កសិករនិងខឿន កសិកម្មរបស់វៀតណាមផងនិងប្រទេសអាស៊ាននានា
ផង។ នេះគឺជាឱកាសបើក  ទូលាយទីផ្សារនាំចេញ ពាណិជ្ជកម្មសេរី ការ
ទាក់ទាញវិនិយោគ និងការផ្លាស់ប្តូរ វទ្យាសាស្ត្របច្ចេកវិទ្យា។ នៅសិក្ខាសាល
បណ្ដាអង្គសន្និសីទបានពិភាក្សាអំពី ការអភិវឌ្ឍន៍កសិកម្មនិរន្តរភាពក្នុង
ការធ្វើសមាហរណកម្មអាស៊ានដូចជា៖ តួនាទី នៃភាពជឿនលឿនវិទ្យាសាស្ត្រ
បច្ចេកវិទ្យាក្នុងការអភិវឌ្ឍន៍ទំនិញកសិផល ការជំរុញប្រកួតប្រជែង
កសិកម្មនៅមីយ៉ាន់ម៉ាក្នុងការធ្វើសមាហរណកម្មអាស៊ាន ។ល។៕  

ប្រតិកម្មទៅវិញ

ផ្សេងៗ