ការអភិវឌ្ឍសហករណ៍ប្រកបដោយចីរភាពតាមរយៈកិច្ចសហប្រតិបត្តិការ

(VOVWORLD) -នាថ្ងៃទី ០៧ ខែកក្កដា នៅទីក្រុងហាណូយ សម្ព័ន្ធសហករណ៍ វៀតណាមបានប្រារព្ធពិធីរំលឹកខួបអនុស្សវរីយ៍ទិវាសហករណ៍អន្តរជាតិ (CoopsDay) ក្នុងបំណងចង់ឧទ្ទេសនាមអំពីចលនាសហករណ៍អន្ដរជាតិនិងអះអាងអំពីតួនាឋានៈនិងការរួមវិភាគទានដ៏សំខាន់របស់សហករណ៍វៀតណាមក្នុងការអភិវឌ្ឍសេដ្ឋកិច្ច -សង្គម រួមទាំងការកសាងសហគមន៍និងវឌ្ឍនភាពប្រទេសជាតិ។
ការអភិវឌ្ឍសហករណ៍ប្រកបដោយចីរភាពតាមរយៈកិច្ចសហប្រតិបត្តិការ - ảnh 1ការអភិវឌ្ឍសហករណ៍ប្រកបដោយចីរភាពតាមរយៈកិច្ចសហប្រតិបត្តិការ 

ថ្ងៃទី ៧ ខែកក្កដាឆ្នាំនេះគឺជាទិវាសហករណ៍អន្ដរជាតិលើកទី ៩៦ សម្ព័ន្ធភាពសហករណ៍អន្ដរជាតិ និងជាលើកទី ២៤ នៃអង្គការសហប្រជាជាតិ ក្រោម ប្រធានបទ "ការអភិវឌ្ឍន៍សហករណ៍ប្រកបដោយចីរភាពតាមរយៈកិច្ចសហប្រតិ បត្តិការ"។  អញ្ជើញថ្លែងមតិក្នុងពិធីនេះ លោក Chang Hee-Lee នាយកអង្គការ ពលកមម្មអន្តជាតិ (ILO) ប្រចាំនៅវៀតណាម បានអះអាងថា៖

“ចលនាសហករណ៍ត្រូវបានផ្អែកលើតម្លៃពិសេសនៃភាពខ្លួនទីពឹងខ្លួនទទួលខុសត្រូវខ្លួនដោយខ្លួនឯង ប្រជាធិបតេយ្យ យុត្តិធម៌ សមភាពនិងសាមគ្គីភាព។ ក៏ដូចជាផ្អែកទៅតម្លៃសីលធម៌ស្មោះសរ រស់រាយរាក់ទាក់ ទទួលខុសត្រូវចំពោះ សង្គមនិងយកចិត្តទុកដាក់គ្នាទៅវិញទៅមក។ទាំងនេះ បានចាត់ទុកជា សសរស្តម្ភដ៏សំខាន់របស់សង្គមនិងខឿនសេដ្ឋកិច្ចនាបច្ចុប្បន្ន។ហេតុដូច្នេះហើយ យើងជឿជាក់លើសមត្ថភាពនៃចលនាសហករក្នុងការជម្រុញផលិតកម្មជាក់ស្តែងនិងប្រើប្រាស់ដោយមានការទទួលខុសត្រូវដើម្បីលើកកម្ពស់ខឿនសេដ្ឋកិច្ចតាម ទិសដៅជំរុញការងារដោយចីរភាពក្នុងប្រព័ន្ធខ្សែចង្វាក់ផ្គត់ផ្គង់ទាំងមូល "។

ប្រធានបទនៃទិវាសហករណ៍អន្តរជាតិឆ្នាំ ២០១៨ ផ្តោតលើគោលដៅអភិវឌ្ឍន៍ ប្រកបដោយចីរភាពក្នុងស្មារតី "ការប្រើប្រាស់និងផលិតកម្ម ដោយមានការទទួល ខុសត្រូវ"។នាពេលបច្ចុប្បន្នសហករណ៍វៀតណាមកំពុងឆ្ពោះទៅរកនិន្នាការនេះដោយឆ្ពោះទៅរកសុវត្ថិភាពនៃបរិស្ថាននិងសហគមន៍ដែលផ្សារភ្ជាប់ជាមួយខ្សែសង្វាក់តម្លៃពីផលិតកម្មដល់ការប្រើប្រាស់ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ