កំលាំងគាំទ្ររដ្ឋាភិបាលយេម៉ែនទទួលបានការបោះជំហាននៅតំបន់ភាគខាងត្បូង
|
កំលាំងគាំទ្ររដ្ឋាភិបាលយេម៉ែនទទួលបានការបោះជំហាននៅតំបន់ភាគខាងត្បូង (Image: VNA) |
(VOVworld) – នាថ្ងៃទី ២៦ កក្កដា បណ្ដាកំលាំងគាំទ្រប្រធានាធិបតីយេម៉ែន
លោក Mansour Hadi បន្តប្រយុទ្ធប្រឆាំងនឹងកំលាំងពួកឧទ្ទាម Houthi នៅ
តំបន់ប៉ែកខាងជើងជាយទីក្រុងកំពង់ផែរសមុទ្រ Aden មុនពេលបទឈប់បាញ់
មនុស្សធម៌របស់កងទ័ពចម្រុះអារ៉ាប់មានសុពលភាព។ គោលដៅជាបន្តនៃ
កំលាំង នេះគឺទីក្រុង Huta មុនពេលឈានទៅមូលដ្ឋានយោធាកងទ័ពជើង
អាកាស Al Anad។ នាថ្ងៃដដែល អគ្គលេខាធិការ អ.ស.ប. លោក Ban Ki-moon
បានស្វា គមន៍សេចក្តីប្រកាសរបស់កងទ័ពចម្រុះអារ៉ាប់ដែលបានឈប់បាញ់
ដោយឯកតោ ភាគីក្នុងរយៈពេល ៥ ថ្ងៃសំដៅបង្កលក្ខណៈសំរាប់សកម្មភាព
មនុស្សធម៌នៅ យេម៉ែន។ ទន្ទឹមឹនងនោះ លោក Ban Ki-moon បានអំពាវនាវ
ឲ្យកំលាំងពួក ឧទ្ទាម Houthi និងភាគីនានាឈប់បាញ់មនុស្សធម៌ដើម្បីផល
ប្រយោជន៍របស់ ប្រជាពលរដ្ឋយេម៉ែន។ ប៉ុន្តែ បន្ទាប់ពីបទឈាប់បាញ់ចូល
ជាធរមាន បណ្ដាជន ប្រដាប់អាវុធ Houthi បានវាយទៅលើទីកន្លែងជាច្រើន
ក្នុងនោះមានរដ្ឋធានី Sanaa និងខេត្ត Taiz៕