កំលាំងឧទ្ទាមដណ្ដើមកាន់កាប់មូលដ្ឋានយោធាមួយកន្លែងនៅភាគខាងត្បូងស៊ូដង់

(VOVworld) – នាថ្ងៃទី ១៦ មេសា កំលាំងឧទ្ទាមចំណុះចលនារំដោះប្រជាជនស៊ូដង់
ខាង​កើត (SPLM-N) បានប្រកាសថា៖ គេបានដណ្ដើមកាន់កាប់មូលដ្ឋានយោធា
មួយកន្លែងនៅភាគខាងត្បូង រដ្ឋ Kordofan (ស៊ូដង់) ជិតនឹងតំបន់ព្រំដែនជាមួយស៊ូដង់
ខាងត្បូង។ បំរែបំរួលនេះអាចធើ្វឲ្យប៉ះពាល់ដល់ទំនាក់ទំនងនៃ ស៊ូដង់និងស៊ូដង់ខាង
ត្បូង ដែលភាពតានតឹងបានធូស្រាលរវាងប្រទេសទាំង ២ នាបច្ចុប្បន្ន។ អ្នកនាំពាក្យ
របស់ SPLM-N បានប្រកាសថា៖ រដ្ឋធានី Kadugli របស់រដ្ឋ Kordofan ខាងត្បូងនឹងក្លាយ
ទៅជា គោលដៅយោធានៃកំលាំងឧទ្ទាម។ មុននោះ កំលាំងនេះបានអំពាវនាវឲ្យ ប្រជាជនភៀសខ្លួនចេញ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ