កសាងរដ្ឋធានីហាណូយឱ្យក្លាយជាទីក្រុងតភ្ជាប់សកលក្នុងពេលឆាប់ៗនេះ

(VOVWORLD) - នាព្រឹកថ្ងៃទី១០ ខែតុលា នៅមជ្ឈមណ្ឌលសន្និសីទជាតិ (ទីក្រុងហាណូយ) គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្ត
វៀតណាម រដ្ឋសភា ប្រធានរដ្ឋ រដ្ឋាភិបាលនៃ សាធារណៈរដ្ឋសង្គមនិយមវៀតណាម គណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀត ណាមនិងទីក្រុងហាណូយ បានរៀបចំយ៉ាងឱឡារិកនូវពិធីអបអរសាទរថ្នាក់ជាតិខួប លើកទី ៧០ ទិវារំដោះរដ្ឋធានី (ថ្ងៃទី ១០ ខែតុលា ឆ្នាំ ១៩៥៤ - ថ្ងៃទី ១០ ខែតុលា ឆ្នាំ ២០២៤)។

នេះជាព្រឹត្តិការណ៍សំខាន់បំផុតក្នុងសកម្មភាពរំលឹកខួបលើកទី៧០ទិវារំដោះរដ្ឋធានី។ អញ្ជើញចូលរួមមានអគ្គលេខាបក្ស ប្រធានរដ្ឋលោក តូ ឡឹម ប្រធានរដ្ឋសភា លោក ត្រិន ថាញ់មិន ថ្នាក់ដឹកនាំទីក្រុងហាណូយ រួមជាមួយតំណាងបញ្ញវន្ត សាសនិក ប្រជាជនគ្រប់មជ្ឈដ្ឋាន និងកងកម្លាំងប្រដាប់អាវុធនៃរដ្ឋធានី។
កសាងរដ្ឋធានីហាណូយឱ្យក្លាយជាទីក្រុងតភ្ជាប់សកលក្នុងពេលឆាប់ៗនេះ - ảnh 1អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម បានអះអាងថា ក្នុងរយៈពេល ៧០ ឆ្នាំកន្លងមកនេះ ក្នុងបុព្វហេតុបដិវត្តន៍ដ៏រុងរឿងរបស់បក្ស និងប្រទេសជាតិ ក្រោមការដឹកនាំដ៏ប៉ិនប្រសប់របស់លោកប្រធានហូជីមិញ គណៈកម្មាធិការមជ្ឈិមបក្ស និងរដ្ឋាភិបាល រដ្ឋធានីហាណូយ ជានិច្ចកាលមានតួនាទីនិងទីតាំងសំខាន់ពិសេសដោយ ផ្សារភ្ជាប់នឹងព្រឹត្តិការដ៏ត្រចះត្រចង់ ពោរពេញដោយកិត្តិយស និងមោទនភាព។ (រូបថត៖ VOV)
អញ្ជើញថ្លែងសុន្ទរកថានៅពិធី អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម បានសង្កត់ធ្ងន់ថា ក្នុងបុព្វហេតុបដិវត្តន៍ដ៏រុងរឿងរបស់បក្ស និងប្រជាជាតិ រដ្ឋធានីហាណូយជានិច្ចកាលមានតួនាទីនិងទីតាំងសំខាន់ពិសេសដោយ ផ្សារភ្ជាប់នឹងព្រឹត្តិការដ៏ត្រចះត្រចង់ ពោរពេញដោយកិត្តិយស និងមោទនភាព។
“ពីទីក្រុងដែលមានមាត្រដ្ឋាន ផ្ទៃដី និងចំនួនប្រជាជនតិចតួច ហេដ្ឋារចនាសម្ព័ន្ធ និងសេដ្ឋកិច្ចថយក្រោយ និងរងការខូចខាតយ៉ាងដំណំដោយសង្រ្គាម ហាណូយ សព្វថ្ងៃបានក្លាយជាមជ្ឈមណ្ឌលនយោបាយ-រដ្ឋបាលជាតិ ជាមជ្ឈមណ្ឌលដ៏ធំនៃវប្ប ធម៌ វិទ្យាសាស្ត្រ អប់រំ សេដ្ឋកិច្ច និងសមាហរណកម្មអន្តរជាតិ; ជាទីក្រុងមួយក្នុង ចំណោមទីក្រុងធំជាងគេទាំង ១៧ នៅលើពិភពលោក។ រដ្ឋធានីហាណូយមានសន្តិ សុខ សុវត្ថិភាព ពោរពេញដោយកម្លាំងរស់ និងមានការទាក់ទាញយ៉ាងខ្លាំងចំពោះភ្ញៀវ ទេសចរក្នុងស្រុក និងបរទេស ក៏ដូចជាវិនិយោគិនអន្តរជាតិផងដែរ។ បច្ចុប្បន្នទីក្រុង ហាណូយមានទំនាក់ទំនងមិត្តភាព និងសហប្រតិបត្តិការជាមួយទីក្រុង និងរដ្ឋធានី ចំនួនជាង ១០០ នៅលើពិភពលោក មានទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មជាមួយ ប្រទេសនិងតំបន់ដែនដីជិត ២០០។ លើសពីនេះ ទីក្រុងហាណូយក៏ចូលរួមនិងកាន់ តំណែងសំខាន់ៗនៅវេទិកាអន្តរជាតិធំៗជាច្រើន រួមចំណែកលើកកំពស់តួនាទី ឋានៈ និងកិត្យានុភាពរបស់រដ្ឋធានី និងប្រទេសជាតិនៅលើឆាកអន្តរជាតិ”។
លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម បានសង្កត់ធ្ងន់ថា ជាមួយនឹងឋានៈនិង កម្លាំង ក្រោយរយៈពេល ៤០ ឆ្នាំនៃបុព្វហេតុផ្លាស់ប្ដូរថ្មី វៀតណាមកំពុងឈរនៅចំពោះ មុខឱកាសជាប្រវត្តិសាស្ត្រដើម្បីនាំប្រទេសជាតិឈានចូលទៅក្នុងយុគសម័យថ្មី ដែល ជាយុគសម័យស្ទុះឈានទៅមុខរបស់ប្រទេសជាតិ។ ដោយហេតុនេះ បក្សនិងរដ្ឋមាន បំណងថា រដ្ឋធានីហាណូយនឹងបន្តខិតខំប្រឹងប្រែងបន្ថែមទៀត។ លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម បានស្នើថា៖
“ផ្តោតការយកចិត្តទុកដាក់ខ្ពស់លើគ្រប់ដំណោះស្រាយ រំដោះធនធានយ៉ាង ខ្លាំងក្លា ដើម្បីកសាងរដ្ឋធានីហាណូយ ពិតជាសក្តិសមជាមជ្ឈមណ្ឌលនយោបាយ រដ្ឋបាលជាតិ ជាបេះដូងនៃប្រទេសទាំងមូល; ជាមជ្ឈមណ្ឌលដ៏ធំនៃសេដ្ឋកិច្ច វប្បធម៌ ការអប់រំ និងបណ្តុះបណ្តាល វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងសមាហរណកម្មអន្តរជាតិ; ជាទីក្រុងឆ្លាតវៃ ទំនើប បៃតង-ស្អាត ជាមួយនឹងអត្តសញ្ញាណ សន្តិសុខ សុវត្ថិភាព ការអភិវឌ្ឍយ៉ាងលឿន ប្រកបដោយនិរន្តរភាព រីកសាយភាយឥទ្ធិពលដើម្បីជំរុញតំបន់ ដីសណ្ដទន្លេក្រហម តំបន់សេដ្ឋកិច្ចសំខាន់ភាគខាងជើង និងប្រទេសទាំងមូល អភិវឌ្ឍន៍រួមគ្នា។ អភិវឌ្ឍន៍រដ្ឋធានីហាណូយ “វប្បធម៌-ស៊ីវិល័យ-ទំនើប” ឆាប់ក្លាយជា ទីក្រុងតភ្ជាប់សកល ដែលធ្វើសមាហរណកម្មយ៉ាងស៊ីជម្រៅ មានសមត្ថភាពប្រកួត ប្រជែងខ្ពស់ជាមួយតំបន់ និងពិភពលោក; មានកម្រិតអភិវឌ្ឍន៍ស្មើរនឹងរដ្ឋធានីនៃ ប្រទេសអភិវឌ្ឍន៍នានាក្នុងតំបន់ និងលើពិភពលោក”។
លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម ក៏បានស្នើឲ្យទីក្រុងហាណូយ បន្តលើក កំពស់ឋានៈរបស់រដ្ឋធានី និងប្រទេសជាតិនៅលើឆាកអន្តរជាតិ ព្រមទាំងជឿជាក់ថា អាជ្ញាធរ និងប្រជាជនទីក្រុងហាណូយនឹងអនុវត្តន៍ដោយជោគជ័យនូវដំបូន្មានរបស់ លោកប្រធានហូជីមិញ ដោយកសាងរដ្ឋធានីហាណូយឱ្យក្លាយជាគំរូនៃ “រដ្ឋធានី សង្គមនិយម” លើពិភពលោកនាពេលឆាប់ៗនេះផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ