កសាងវិស័យកសិកម្មវៀតណាមទំនើបមានលទ្ធភាពប្រកួតប្រជែងអន្តរជាតិ
|
នាយករដ្ឋមន្ត្រិ លោក Nguyen Xuan Phuc ជួបសន្ទនាជាមួយអង្គភាពអាជីវកម្មចូលរួមក្នុងសន្និសីទ |
(VOVworld)-នារសៀលថ្ងៃទី១៨ធ្នូ នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក
Nguyen Xuan Phuc អញ្ជើញចូលរួមសន្និសីទកសាងខឿនឧស្សាហកម្មកសិកម្មវៀត
ណាមដែលបានប្រព្រឹត្តទៅនៅទីក្រុងហាណូយ។ អញ្ជើញជួបសន្ទនាជាមួយ អង្គ
ភាពអាជីវកម្មចូលរួមក្នុងសន្និសីទនេះ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc
បានអះអាងថា វិស័យកសិកម្មជាប្រៀបខ្លាំងរបស់ខឿនសេដ្ឋកិច្ច។ លោក នាយក
រដ្ឋមន្ត្រីក៏បានដាក់ចេញនូវទិសដៅធំៗរបស់បក្សនិងរដ្ឋសម្រាប់ការវិវត្តនៃកង
កម្លាំងសហគ្រាសកសិកម្មក៏ដូចជាឆ្លើយសំនួររបស់អង្គភាពអាជីវកម្មនានាដើម្បី
ជម្រុញការប្រើប្រាស់ឧស្សាហកម្មក្នុងវិស័យកសិកម្ម។
នាពេលខាងមុខ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានចាត់ទុកថា
វៀតណាមគប្បីបង្កើតនូវរបងបច្ចេកទេសត្រឹមត្រូវតាមច្បាប់នៃអង្គការពាណិជ្ជកម្ម
ពិភពលោក (WTO) និងកិច្ចព្រមព្រៀងមួយចំនួនដែលវៀតណាមជាសមាជិកភាព
ដើម្បីធានាទំនិញក្នុងស្រុក។ រួមជាមួយគ្នានោះ ត្រូវមានគោលនយោបាយជួយ
ឧបត្ថម្ភអង្គភាពអាជីវកម្មលើវិស័យឧស្សាហកម្មផលិតរូបធាតុបម្រើវិស័យកសិកម្ម
មានវិធានការអភិវឌ្ឍន៍អង្គភាពអាជីវកម្មតំបន់កសិកម្ម ជនបទ សហការព្រមទាំង
លើកទឹកចិត្ត អាជីវកម្មបុគ្គលផ្លាស់ប្តូរសកម្មភាពតាមរូបសណ្ឋានសហគ្រាសវិញ។
នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានចែករំលែកជាមួយអង្គភាពអាជីវកម្ម
នូវទស្សនវិស័យនិងបំណងប្រាថ្នាកសាងខឿនកសិកម្មវៀតណាមទំនើប មានលទ្ធ
ភាពប្រកួតប្រជែងអន្តរជាតិ៕