កសាង Viet Tri ឲ្យក្លាយទៅជាទីក្រុងពិធីបុណ្យវិលត្រឡប់មកប្រភពដើមរបស់មាតុប្រទេស

កសាង Viet Tri ឲ្យក្លាយទៅជាទីក្រុងពិធីបុណ្យវិលត្រឡប់មកប្រភពដើមរបស់មាតុប្រទេស - ảnh 1
នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc ជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត Phu Tho

(VOVworld)-នារសៀលថ្ងៃទី៤ធ្នូ នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាមលោក Nguyen
 Xuan Phuc និងក្រុមការងារមជ្ឈឹមបានអញ្ជើញជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត Phu
 Tho (ភាគខាងជើងវៀតណាម) សំដៅវាយតម្លៃលើគ្រប់ជ្រុងជ្រោយនូវស្ថានភាពជាក់
ស្តែងនិងដំណោះស្រាយអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរបស់ខេត្ត ដោយឆ្ពោះទៅគោលដៅ
 កសាងខេត្ត Phu Tho ឲ្យក្លាយទៅជាមជ្ឈមណ្ឌលរបស់វាលសណ្តនិងតំបន់ព្រៃភ្នំ ច្រក
ទ្វារចូលរដ្ឋធានីហាណូយ។ នៅក្នុងជំនួបនេះ ថ្នាក់ដឹកនាំខេត្ត Phu Tho បានស្នើរ ឲ្យ
មជ្ឈឹមគាំទ្រនិងជួយឧបត្ថម្ភដើម្បីខេត្តអនុវត្តគម្រោងការកសាងទីក្រុង Viet Tri ឲ្យ
 ក្លាយទៅជាទីក្រុងពិធីបុណ្យវិលត្រឡប់មកប្រភពដើមរបស់មាតុប្រទេសវៀតណាម។
 ចំពោះសំណើរនេះ លោក Nguyen Xuan Phuc មានអនុសាសន៍ថា គម្រោងការនេះ គឺ
 សមស្របទៅនឹងប្រពៃណីសាមគ្គីរបស់ប្រជាជនទូទាំងប្រទេស ដោយសារ ទីក្រុង
Viet Tri ខេត្ត Phu Tho ជាប្រភពដើមនៃជនជាតិវៀតណាម។ស្តីពីសក្កានុភាពអភិវឌ្ឍន៍
​របស់ខេត្ត Phu Tho នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានក្រើនរំលឹកឲ្យ ខេត្ត
 គប្បីផ្តល់អាទិភាពវិនិយោគលើផលិតកម្មកសិកម្មសរីរាង្គដែលនាំមកប្រសិទ្ធភាព
សេដ្ឋកិច្ចខ្ពស់ ជាពិសេស ផ្តោតការយកចិត្តទុកដាក់ក្នុងការពន្លឿនសកម្មភាពទេសចរ
ណ៍ដោយឈេលើមូលដ្ឋាននៃសក្កានុភាពវប្បធម៌ប្រពៃណីរបស់ខេត្តផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ