ខែកក្កដា៖ CPI វៀតណាមបានកើនឡើង ០,៤%
(VOVWORLD) - ជាមធ្យមក្នុងរយៈពេល ៧ ខែក្នុងឆ្នាំ ២០២០ CPI បានកើន ៤,០៧% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០១៩។ អតិផរណាក្នុងរយៈពេល ៧ ខែដើមឆ្នាំ ២០២០ កើនឡើង ២,៧៤% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាពីឆ្នាំ ២០១៩។
ដំឡើងម៉ូទ័រនៅរោងចក្រ (រូបថត៖ TTXVN) |
នាព្រឹកថ្ងៃទី ២៩ ខែកក្កដា អគ្គនាយកដ្ឋានស្ថិតិបានប្រកាស ថាសន្ទស្សន៍តម្លៃប្រើប្រាស់ (CPI) នៅទូទាំងប្រទេសក្នុងខែកក្កដាឆ្នាំ ២០២០ បានកើនឡើង ០,៤% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាពីឆ្នាំទៅមិញ។
ជាមធ្យមក្នុងរយៈពេល ៧ ខែក្នុងឆ្នាំ ២០២០ CPI បានកើន ៤,០៧% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០១៩។ អតិផរណាក្នុងរយៈពេល ៧ ខែដើមឆ្នាំ ២០២០ កើនឡើង ២,៧៤% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាពីឆ្នាំ ២០១៩។ ក្នុងចំណោមមុខទំនិញ និងសេវាកម្មសំខាន់ៗទាំង ១១ គឺ មានមុខទំនិញចំនួន ៩ មុខដែលមានសន្ទស្សន៍តម្លៃកើនឡើង ដូចជា៖ គមនាគមន៍ ផ្ទះស្នាក់នៅ សំភារៈសំណង់ វប្បធម៌ ការកំសាន្ត និងទេសចរណ៍ ជាដើម៕