ខេត្ត Tuyen Quang រៀបចំមហោស្រពបាឡុងខ្យល់ក្តៅអន្តរជាតិ
(VOVWORLD) - ដើម្បីត្រៀមរៀបចំសម្រាប់មហោស្រពបាឡុងខ្យល់ក្តៅអន្តរជាតិនៅខេត្ត Tuyen Quang ដែលគ្រោងនឹងប្រព្រឹត្តិទៅនៅចុងខែមីនាឆ្នាំ ២០២២នេះ នាថ្ងៃទី ១២ និង ១៣ ខែកុម្ភៈ ក្រុមហ៊ុនចំកាត់បាឡុងខ្យល់ក្តៅ Ballooning Media បានធ្វើការបង្ហោះសាកល្បងបាឡុងខ្យល់ក្តៅនៅលើផ្ទៃមេឃខេត្ត Tuyen Quang ។
ការបង្ហោះសាកល្បងបាឡុងខ្យល់ក្តៅនៅទីលាន Nguyen Tat Thanh ទីក្រុង Tuyen Quang ។ (រូបថត៖ Nam Suong/ TTXVN) |
ទីកន្លែងបង្ហោះសាកល្បងបាឡុងខ្យល់ក្តៅចំនួនពីរ គឺទីលាន Nguyen Tat Thanh (ទីក្រុង Tuyen Quang) និងកីឡដ្ឋាន Na Tong ឃុំ Thuong Lam ស្រុក Lam Binh។ បន្ទាប់ពីការបង្ហោះសាកល្បងនេះ ក្រុមហ៊ុនចំកាត់បាឡុងខ្យល់ក្តៅ Ballooning Media នឹងធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត Tuyen Quang មន្ទីរវប្បធម៌ កីឡានិងទេសចរណ៍ខេត្ត ដើម្បីឯកភាពគ្នាលើពេលវេលា ទីតាំង និងទំហំរៀបចំមហោស្រពបាឡុងខ្យល់ក្តៅអន្តរជាតិ។ តាមការគ្រោងទុក មានបាឡុងខ្យល់ក្តៅចំនួន ១៥ មកពីប្រទេសផ្សេងៗគ្នា នឹងចូលរួមក្នុងមហោស្រពលើកនេះ៕