![ខ្សែភាពយន្តស្ដីអំពីកម្មករយុទ្ធជនវៀតណាមត្រូវបានបញ្ចាំងនៅបារាំង - ảnh 1](https://photo-cms-vovworld.zadn.vn/w730/uploaded/vovworld/cqjwqkrwq/2017_01_21/vnp_chieu_phim.jpg) |
ទិដ្ឋភាពនៃពិធីបញ្ចាំងខ្សែភាពយន្តនៅរដ្ឋសភាបារាំង (រូបថត៖Bich Ha/Vietnam+) |
(VOVworld) - ខ្សែភាពយន្តឯកសារស្ដីអំពីជោគវាសនាកម្មករយុទ្ធជនវៀត
ណាម នៅបារាំងក្រោមចំណងជើង “ប្រវត្តិសាស្ត្រត្រូវភ្លេចចោល” របស់អ្នកដឹកនាំ
រឿង Yse Tran ទើបនឹងបានបញ្ចាំងនៅសាលធំទីស្នាក់ការរដ្ឋសភាបារាំង។ខ្សែភាព
យន្តនេះក៏ត្រូវបានឧទ្ទេសនាមនៅទីក្រុងជាច្រើនរបស់បារាំងសំដៅលើកកំពស់ការ
យល់ដឹងរបស់អ្នកនយោបាយនិងប្រជាជនបារាំងអំពីជីវភាពលំបាកលំបិនរបស់
កម្មករយុទ្ធជនឥណ្ឌូចិនចំនួន២ហ្មឺននាក់ ក្នុងនោះភាគច្រើនគឺជនវៀតណាមដែល
ត្រូវចាប់បង្ខំធ្វើចំណាកស្រុកទៅកាន់បារាំងក្នុងប៉ុន្មានឆ្នាំមុនសង្គ្រាមលោកលើកទី២
ដើម្បីធ្វើការនៅក្នុងរោងចក្រផលិតសព្វាវុធ អណ្ដូងរ៉ែនិងវាល ស្រែនៅទីនោះ។ថ្លែង
មតិនៅសាលធំរដ្ឋសភាបារាំង ប្រធានក្រុមសមាជិកសភា មិត្តភាពបារាំង-វៀត
ណាមលោក Pascal Deghilhem ចាត់ទុកថា តាំងពីរាល់ ការឡើងចុះក្នុងប្រវត្តិសាស្រ្ត
រវាងប្រទេសទាំងពីរនោះ ប្រជាជាតិទាំងពីរបារាំង និងវៀតណាមកាន់តែគោរព
ថែមទៀតនូវទំនាក់ទំនងមិត្តភាពនិងសហប្រតិបតិ្ត ការលើច្រើនវិស័យដែល
ប្រទេសទាំងពីរទទួលបាននាបច្ចុប្បន្ន៕