គណៈកម្មការកិច្ចការបរទេសព្រឹទ្ធសភាអាមេរិកដោះសារស្តីអំពីបញ្ហានៅសមុទ្រខាងកើត
|
គណៈកម្មការកិច្ចការបរទេសព្រឹទ្ធសភាអាមេរិកសួរដេញដោលស្តីអំពីបញ្ហានៅសមុទ្រខាងកើត (Image: VNA) |
|
(VOVworld) – ក្នុងកាយវិការមួយដែលបានបង្ហាញថា៖ រដ្ឋសភាអាមេរិកយកចិត្តទុក ដាក់ពិសេសដល់ស្ថានភាពនៅសមុទ្រខាងកើត នាថ្ងៃទី ១៣ ឧសភា បណ្ដាមន្ត្រី ជួរមុខទទួលបន្ទុកតំបន់អាស៊ីបូព៌ារ-ប៉ាស៊ីហ្វិកចំណុះក្រសួងការបរទេសអាមេរិកនិង ក្រសួងការពារជាតិអាមេរិកបានមានសម័យដោះសារនៅគណៈកម្មការកិច្ចការ បរទេសព្រឹទ្ធសភាស្តីអំពីបញ្ហានេះ។ ក្នុងសម័យសួរដេញដោល បណ្ដាព្រឹទ្ធសមាជិក អាមេរិកបានសម្តែងការព្រួយបារម្មណ៍ដ៏ជ្រៀលជ្រៅចំពោះការដែលចិនពូនវាលថ្ម
នានានៅសមុទ្រខាងកើត ។ ព្រឹទ្ធសមាជិកនៃគណៈបក្សសាធារណៈអាមេរិក លោក
Bob Coker និងជាប្រធានគណៈកម្មការកិច្ចការបរទេសព្រឹទ្ធសភាអាមេរិកបានចាត់ទុកថា៖ រដ្ឋអំណាចរបស់លោក Obama កំពុងខ្វះខាត់គោលនយោបាយច្បាស់លាស់ក្នុងបញ្ហា នៅសមុទ្រខាងកើត។ ឧបការីរដ្ឋមន្ត្រីការបរទេសអាមេរិកទទួលបន្ទុកតំបន់អាស៊ីបូព៌ារ
- ប៉ាស៊ីហ្វិក លោក Daniel Russell បានប្រកាសថា៖ រាល់សកម្មភាពពេលខាងលើ របស់ចិននៅសមុទ្រខាងកើតមិនត្រឹមតែបង្កើនភាពតានតឹងលើសមុទ្រខាងកើត
ប៉ុណ្ណោះទេថែមទាំងមិននាំមកនូវផលប្រយោជន៍ក្នុងការពង្រឹងបណ្ដាសេចក្តីថ្លែង
ការណ៍ស្តីអំពីសមុទ្រខាងកើតនៅតំបន់សមុទ្រជំលោះនេះនៅឡើយទៀតផង។ អាមេរិកនឹងដើរតួនាទីសកម្មនៅអធិបតេយ្យភាពសំដៅការពារបណ្ដាផលប្រយោជន៍
ជាតិរបស់អាមេរិកនិងច្បាប់អន្តរជាតិ។ អាមេរិកគាំទ្រដោះស្រាយបណ្ដាជំលោះដោយ
សន្តិវិធីនិងតាមច្បាប់អន្តរជាតិ។
ក្នុងពេលនោះ ឧបការីរដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិក លោក David Shear បានឲ្យ
ដឹងថា៖ អាមេរិកបាននិងកំពុងបន្តអនុវត្តវិធានការនានាដើម្បីរក្សារសន្តិភាពនិង
ស្ថិរភាពក្នុងតំបន់ ព្រមទាំង បង្កើនវត្តមានយោធាក្នុងតំបន់ ពង្រឹងទំនាក់ទំនង ជាមួយសម្ព័ន្ធមិត្តនិងដៃគូ ឧបត្ថមបណ្ដាប្រទេសបង្កើនសមត្ថភាពសន្តិសុខនៅ
សមុទ្ធ។
“ការកសាងសមត្ថភាពសំរាប់បណ្ដាដៃគូបន្តដើតួនាទីស្នូលក្នុងការខំប្រឹងប្រែងរក្សា
សន្តិភាពស្ថិរភាពក្នុងតំបន់។ គោលដៅសំខាន់មួយរបស់យើងខ្ញុំគឺធ្វើអស់ពីកំលាំង
កាយចិត្តដើម្បីទទួលបានតាមដានផលប្រយោជ៍រួមជាមួយអាមេរិក។នេះគឺជាគោលដៅដែលអាមេរិកអនុវត្តជាមួយវៀតណាមនិងម៉ាឡេស៊ី៕