គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមនិងបណ្ដាស្ថាប័នផ្សព្វផ្សាយសហការគ្នាក្នុងការងារឃោសនា
(VOVworld) - នាថ្ងៃទី១ សីហា ថ្នាក់ដឹកនាំនៃគណៈកម្មាធិការឃោសនាអប់រំមជ្ឈឹម ក្រសួងព័ត៏មាននិងផ្សព្វផ្សាយ សមាគមអ្នកកាសែតវៀតណាម និងស្ថាប័នសារព័ត៏មាន
មួយចំនួន បានមានជំនួបធ្វើការជាមួយគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀត
ណាមសំដៅលើកកំពស់ប្រសិទ្ធិភាពក្នុងការងារឃោសនា។ថ្លែងមិតនៅទីនេះ ប្រធាន
គណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាមលោក Nguyen Thien Nhan បាន
សង្កត់ធ្ងន់ថា៖
“នាពេលខាងមុខ យើងខ្ញុំមានគោលបំណងថា បណ្ដាស្ថាប័នសារព័ត៏មានប្រមូល
ផ្ដុំឃោសនាអំពីមហាសន្និបាតរណសិរ្សមាតុភូមិ។យើងខ្ញុំសូមឆ្លើយតបទៅនឹងតម្រូវ
ការអំពីការផ្ដល់ព័ត៏មានដែលទាក់ទិនដល់សកម្មភាពរបស់ជនវៀតណាមនៅបរទេស។”
នាពេលខាងមុខ គណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាមគណៈកម្មា
ធិការឃោសនាអប់រំ ក្រសួងព័ត៏មាននិងផ្សព្វផ្សាយសមាគមអ្នកកាសែតវៀតណាម និងបណ្ដាស្ថាប័នសារព័ត៏មាន នឹងសហការគ្នាក្នុងការឃោសនាអំពីការផ្ដួចផ្ដើមគំនិត គោលមាគ៌ារបស់បក្ស គោលនយោបាយច្បាប់របស់រដ្ឋអំពីមហាសាមគ្គីភាពជតិ ការ
អនុវត្តបទបញ្ជាត្រួតពិនិត្យនិងបដិភាគសង្គមរបស់រណសិរ្សមាតុភូមិវៀតណាម និង
អង្គការនយោបាយសង្គមនានា។ជាពិសេសគឺភាគីទាំងឡាយពោលខាងលើនៅ
សហការឃោសនាអំពីលទ្ធផលនៃការអនុវត្តគោលនយោបាយសំរាប់ជនមានគុណូ
បការៈចំពោះបដិវត្តន៍ទៀតផង៕