គណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភាបានយល់ព្រមដាក់ជូនរដ្ឋសភានូវគម្រោងបង្កើតទីក្រុង Hue ចំណុះមជ្ឈិម

(VOVWORLD) - នាព្រឹកថ្ងៃទី ២៨ កញ្ញា នៅទីក្រុងហាណូយ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានបិទបញ្ចប់សម័យប្រជុំលើកទី ៣៧ ។ 

មុនពេលដែលប្រធានរដ្ឋសភាវៀតណាមលោក Tran Thanh Man ថ្លែងសុន្ទរកថាបិទសម័យប្រជុំ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានពិភាក្សានិងឯកភាពខ្ពស់ចំពោះគម្រោងបង្កើតទីក្រុង Hue ចំណុះមជ្ឈិម ដើម្បីដាក់ជូនរដ្ឋសភាធ្វើការពិនិត្យនិងអនុម័តក្នុងសម័យប្រជុំលើកទី៨នាពេលខាងមុខ។

គណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភាបានយល់ព្រមដាក់ជូនរដ្ឋសភានូវគម្រោងបង្កើតទីក្រុង Hue ចំណុះមជ្ឈិម - ảnh 1ទីក្រុង Hue ខេត្ត Thua Thien Hue។ រូបថត៖ Le Huy Hoang Hai/VOV

ផែនការបង្កើតទីក្រុង Hue ចំណុះមជ្ឈិម គឺផ្អែកលើស្ថានភាពបច្ចុប្បន្ននៃផ្ទៃដីធម្មជាតិចំនួន ៤.៩០០ គីឡូម៉ែត្រការ៉េ និងចំនួនប្រជាជនប្រមាណ ១ លាន ២៣៦ ពាន់នាក់។ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានឯកភាពខ្ពស់ លើភាពចាំបាច់ក្នុងការបង្កើតទីក្រុង Hue ចំណុះមជ្ឈិម។ អនុប្រធានរដ្ឋសភា លោក Tran Quang Phuong បានឲ្យដឹងថា៖ “ការបង្កើតទីក្រុង Hue ចំណុះមជ្ឈិម មិនត្រឹមតែជាមោទនភាពផ្ទាល់ខ្លួនរបស់ប្រជាជនខេត្ត Thua Thien Hue ប៉ុណ្ណោះទេ ថែមទាំងជាមោទនភាពរួមរបស់បក្ស កងទ័ព និងប្រទេសជាតិទាំងមូល បន្ទាប់ពីដំណើរការអាភិវឌ្ឍនៃប្រវត្តិសាស្ត្រជាតិ ក៏ដូចជាការអភិវឌ្ឍន៍របស់ខេត្ត Thua Thien Hueផងដែរ”។

គណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភាបានយល់ព្រមដាក់ជូនរដ្ឋសភានូវគម្រោងបង្កើតទីក្រុង Hue ចំណុះមជ្ឈិម - ảnh 2ទិដ្ឋភាពទូទៅនៃសម័យប្រជុំ។ រូបថត៖ quochoi.vn

បិទបញ្ចប់សម័យប្រជុំលើកទី៣៧ ប្រធានរដ្ឋសភា លោក Tran Thanh Man បានលើកច្បាស់ថា គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានបង្ហើយកម្មវិធីដែលបានដាក់ចេញ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ