|
ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang |
(VOVworld) - នារសៀលថ្ងៃទី១៩ កុម្ភៈ គណៈកម្មាធិការអចិន្ត្រៃរដ្ឋសភាវៀតណាម
បានផ្ដល់យោបល់អំពីសេចក្ដីព្រាងរបាយការណ៍បូកសរុបការងារក្នុង អាណត្តិ
២០១១-២០១៦របស់ប្រធានរដ្ឋ។តាមនោះ គណៈកម្មាធិការអចិន្ត្រៃរដ្ឋ សភាបាន
វាយតំលៃខ្ពស់ចំពោះតួនាទីរបស់ប្រធានរដ្ឋ ជាអ្នកដឹកនាំរដ្ឋនិងតាង នាមរដ្ឋក្នុង
វិស័យកិច្ចការផ្ទៃក្នុង កិច្ចការបរទេស ដឹកនាំកងកម្លាំងប្រដាប់អាវុធអំពីសន្តិសុខ
ការពារជាតិ។លោក Nguyen Van Giau ប្រធានគណៈកម្មាធិការ សេដ្ឋកិច្ចនៃរដ្ឋ
សភាបានលើកច្បាស់ថា៖
“សកម្មភាពរបស់ប្រធានរដ្ឋគឺគួរឲ្យចាប់អារម្មណ៍យ៉ាងខ្លាំងក្នុងការងារកិច្ចការបរ
ទេស ដោយមានការរួមវិភាគទានដ៏ធំធេង លើកកំពស់ឋានៈរបស់វៀតណាមលើ
ឆាកអន្តរជាតិ។តួនាទីរបស់ប្រធានរដ្ឋនៅអ.ស.បនិងដៃគូអភិវឌ្ឍន៍នានា ក្នុងនោះ
មានអង្គការហិរញ្ញវត្ថុអន្តរជាតិ និងប្រទេសផ្សេងៗក៏ត្រូវបានកត់សំគាល់ផងដែរ។
ដំណើរទស្សនកិច្ចនៅឯបរទេសរបស់លោកប្រធានរដ្ឋ ពិតជាជួយឲ្យវៀតណាម
បង្កើនបន្ថែមកម្លាំង សេដ្ឋកិច្ច និងសន្តិសុខការពារជាតិ”៕