គណៈបក្សប្រជាធិបតេយ្យសេរីជប៉ុនពន្លឿនបង្កើតរដ្ឋាភិបាលថ្នី
(VOVworld) –ក្រោយពីជោគជ័យក្នុងការបោះឆ្នោតរដ្ឋសភាជប៉ុន នាថ្ងៃទី ១៧ ធ្នូ ក្នុងសន្និសីទការសែតប្រធានគណៈបក្សប្រជាធិបតេយ្យសេរីជប៉ុន (LDP) លោក
Shinzo Abe បានឲ្យដឹងថា៖ LDP កំពុងពន្លឿនបង្កើតរដ្ឋាភិបាលថ្នីនិងគណៈរដ្ឋមន្ត្រី
ថ្មីត្រូវបានប្រកាស នាថ្ងៃទី ២៦ ធ្នូខាងមុខ។ គោលដៅសំខាន់ របស់លោក Abe លើក
នេះ គឺ “ជំនះពុះពាររាល់វិបត្តិ” ដែលជប៉ុនកំពុងប្រឈមមុខ។ ស្តីពីសេដ្ឋកិច្រដ្ឋាភិបាល
របស់លោក Abe នឹងខំប្រឹងប្រែង លើកកំពស់កំណើនសេដ្ឋកិច្ចនិងរាំងស្កាត់អតិផរណា។ ស្តីពីគោលនយបាយកិច្ចការបរទេស ប្រធាន LDP បានអះអាងថា៖ នឹងបន្តរក្សាសម្ព័មត្ត
ជប៉ុន-អាមេរិក។ ចំពោះទំនាក់ទំនងជាមួយចិន លោក Abe បានអះអាងថា៖ ភាពតាន
តឹងរវាងប្រទេសទាំង ២ មិនត្រឹមតែ ជះឥទ្ធិពលអក្រកចំពោះទំនាក់ទំនងទ្វេភាគី
ប៉ុណ្ណោះទេ ថែមទាំង ធ្វើឲ្យអន្ដរាយដល់ផលប្រយោជន៍នានារបស់ជប៉ុនទៀតផង៕
|
ប្រធានគណៈបក្សប្រជាធិបតេយ្យសេរីជប៉ុន (LDP) លោក Shinzo Abe (Image: Internet) |