គណៈប្រតិភូទីក្រុងហូជីមិញបានមកទស្សនាកោះ Truong Sa ធំ
(VOV) /  
|
កោះ Truong Sa ធំ (kienthuc.net.vn) |
VOV-នាព្រឹកថ្ងៃទី១៨មេសា គណៈប្រតិភូរណសិរ្សមាតុភូមិនិងដំណាង
ប្រជាជនទីក្រុងហូជីមិញគ្រប់ស្រទាប់បានមកដល់កោះ Truong Sa ធំ ចាប់ផ្ដើម
ដំណើរទស្សនានិងជូនអំណោយប្រជាជនយុទ្ធជនលើប្រជុំកោះ Truong Sa។
អំណោយរបស់គណៈប្រតិភូត្រូវបានដកពីមូលនិធិ “ដើម្បី Truong Sa ជាទី
ស្រលាញ់ដើម្បីខ្សែព្រំដែននៃមាតុប្រទេស” ដែលបានគណៈកម្មាធិការរណសិរ្ស
មាតុភូមិទីក្រុងហូជីមិញបំផុសពីច្រើនឆ្នាំកន្លងមក មានតំលៃជិត១១ពាន់លាន
ដុង។ លោក Tran Tuan Hung អនុប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិទីក្រុង
ហូជីមិញបានឲ្យដឹងថា៖
“ចាប់ពីឆ្នាំ២០០៩មក គណៈកម្មាធិការរណសិរ្សមាតុភូមិទីក្រុងហូជីមិញបាន
ចលនាមូលនិធិដើម្បី Truong Sa ជាទីស្រលាញ់ដើម្បីខ្សែព្រំដែននៃមាតុប្រទេស។ ប្រភពមូលនិធិនេះត្រូវបានប្រជាជនទីក្រុងហូជីមិញគ្រប់ស្រទាប់ចូលរួមគាំទ្រ
យ៉ាងសកម្ម។ ក្នុងឆ្នាំ២០១២ប្រភពមូលនិធិនេះចលនាបានចំនួនប្រាក់ជាង១៦ពាន់
លានដុង។ ទីក្រុងគ្រោងទុកថា ក្នុងឆ្នាំ២០១៣នឹងចលនាបានប្រមាណ៣០ពាន់
លានដុងដើម្បីសាងសង់បណ្ដាសំណង់ជាក់ស្ដែងសំរាប់កម្មាភិបាលយុទ្ធជននិង
ប្រជាជននៅស្រុកកោះ Truong Sa៕”
-VOV