គណប្រតិភូបក្សកុម្មុយនីស្តឥណ្ឌាMarxistបំពេញទស្សនកិច្ចទីក្រុងហូជីមិញ
នារសៀលថ្ងៃទី២៨ មិនា លោក Nguyen Van Dua លេខារងអចិន្ត្រៃយ៍គណកម្មាធិការបក្ស
ទីក្រុងហូជីមិញ បានទទួលជួបគណប្រតិភូរបស់បក្សកុម្មុយនីស្តឥណ្ឌា Marxist ដឹកនាំ
ដោយលោក M.A.Babi សមាជិកការិយាល័យនយោបាយ ដែលកំពុងមានដំណើការបំពេញ
ទស្សនកិច្ចការងារនៅវៀតណាម។នៅពិធីជួបសន្ទនា លោក Nguyen Van Dua សង្កត់ធ្ងន់
ថាទំនាក់ទំនងវៀតណាម-ឥណា្ឌជាទំនាក់ទំនងដៃគូយុទ្ធសាស្រ្តលើគ្រប់គ្រងវិស័យ និង
ជឿជាក់ថា ដំណើបំពេញទស្សនកិច្ចលើកនេះនឹងជំរុញថែមទៀតកិច្ចសហប្រតិបតិ្តការ
រវាងទីក្រុងហូជីមិញនិងឥណា្ឌលើបណ្ដាវិស័យពាណិជ្ជកម្ម អប់រំ និងវិទ្យាសាស្រ្តបចេ្ចក
វិទ្យា ជាដើម។លោក M.A.Babi សង្ឃឹមថាគំរោងការណ៏ផ្លូវហាយវេខាងកើត-ខាងលិច
ឆ្លងកាត់ប្រទេសចំនួន៥ ដែលក្នុងនោះមានឥណា្តនិងវៀតណាម ក៏ដូចជាការបើកផ្លូវ
ហោះហើរត្រង់រវាងប្រទេសទាំងពីរ នឹងជំរុញការផ្លាស់ប្ដូរពាណិជ្ជកម្មរវាងប្រទេសទាំង
២។លោក៏ជឿជាក់ដែរថា៖គោលដៅទទួលតម្លៃបា្រក់ពាណិជ្ជកម្មរវាងភាគីទាំងពីរឡើង
ដល់៧ពាន់លានដុល្លារនាឆ្នាំ២០១៥៕