គណៈប្រតិភូវៀតណាមចំនួន ១៧ នាក់ ចូលរួម​នាវា​យុវជនអាស៊ីអាគ្នេយ៍-ជប៉ុនឆ្នាំ ២០២៤​

(VOVWORLD) - កាលពីយប់ថ្ងៃទី ២ ខែវិច្ឆិកា នៅទីក្រុងហាណូយ បានប្រព្រឹត្តិទៅពិធីឧទ្ទេសនាមជាផ្លូវការនូវគណៈប្រតិភូយុវជនវៀតណាមចូលរួមក្នុងកម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍-ជប៉ុន (SSEAYP) លើកទី ៤៨ ឆ្នាំ២០២៤។

ប្រតិភូយុវជនវៀតណាមដែលចូលរួមក្នុង SSEAYP ២០២៤ រួមមានសមាជិកផ្លូវការចំនួន ១៧ រូប ក្នុងនោះមានយុវជនឆ្នើមចំនួន ១៥ នាក់ក្នុងវិស័យផ្សេងៗ។ ព្រឹត្តិការណ៍នេះបានកត់សំគាល់រយៈពេល ៥ ឆ្នាំ ដែលកម្មវិធីបានចាប់ផ្តើមឡើងវិញជាផ្លូវការក្នុងទម្រង់ដោយផ្ទាល់ បន្ទាប់ពីរងផលប៉ះពាល់ដោយជំងឺរាតត្បាតកូវីដ - ១៩។

គណៈប្រតិភូវៀតណាមចំនួន ១៧ នាក់ ចូលរួម​នាវា​យុវជនអាស៊ីអាគ្នេយ៍-ជប៉ុនឆ្នាំ ២០២៤​ - ảnh 1គណៈប្រតិភូបានចូលរួមការសម្តែងអបអរសាទរជាមួយនឹងទង់ជាតិនៅក្នុងពិធីនេះ។ រូបថត៖ កាសែត Nhan Dan

ដោយមានប្រធានបទ “Shinning Vietnam ” គណៈប្រតិភូវៀតណាមមានគោលបំណងកសាងបណ្ដាសកម្មភាពថ្មីថ្មោង ប្រកបដោយភាពស្វាហាប់ ផ្សព្វផ្សាយយ៉ាងសកម្មនូវរូបភាពដ៏ភ្លឺស្វាងនិងទំនើបរបស់វៀតណាម។ តាមនោះ ក្រៅពីសកម្មភាពពិភាក្សានិងជួបប្រាស្រ័យដែលអនុវត្តន៍ដោយគណៈកម្មការរៀបចំ SSEAYP ២០២៤ គណៈប្រតិភូវៀតណាមនឹងម្ចាស់ការ រៀបចំជំនួបប្រាស្រ័យ  រៀនសូត្រពីគ្នាទៅវិញទៅមក និងឧទ្ទេសនាមអំពីលក្ខណៈវប្បធម៌ប្រពៃណីរបស់វៀតណាមទៅកាន់មិត្តភក្តិអន្តរជាតិ ជាពិសេសខ្លឹមសារអំពី អាវផាយ  បុណ្យតេតប្រពៃណី ម្ហូបអាហារ និងតន្ត្រីបុរាណ។

លើសពីនេះ នៅលើនាវា គណៈប្រតិភូនឹងចូលរួមការសម្តែងអបអរសាទរជាមួយនឹងទង់ជាតិ (Flag Cheer) និងបទបង្ហាញពីប្រទេសជាតិ (national presentation) ដែលបង្កប់អត្តសញ្ញាណនិងស្មារតីរបស់វៀតណាមដូចជា៖ ការច្រៀងចម្រៀង Xam តន្ត្រីបុរាណ ចម្រៀងប្រជាប្រិយ ... ដែលផ្សារភ្ជាប់ទៅនឹងស្មារតីឆ្ពោះទៅមុខនិងត្រៀមខ្លួននវានុវត្តន៍របស់យុវជន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ