គណៈប្រតិភូវៀតណាមចូលរួមការប្រឡងថ្វៃដៃមុខរបរអាស៊ានលើកទី១០ឆ្នាំ២០១៤
|
លោកស្រី Pham Thi Hai Chuyen ប្រគល់ភារកិច្ចឲ្យគណៈ
ប្រតិភូវៀតណាម (រូបថតៈAnh Tuấn/TTXVN ) |
(VOVworld)- គណៈប្រតិភូវៀតណាមចូលរួមការប្រឡងស្នាដៃអាស៊ានលើកទី
១០ឆ្នាំ២០១៤ ដោយមានសមាជិកចំនួន១១២នាក់ ក្នុងនោះបក្ខជនមានចំនួន
៥១ នាក់ និងជំនាញការបច្ចេកទេសមានចំនួន៣៣នាក់។ ថ្លែងមតិក្នុងពិធីចេញ
ដំណើរ នាថ្ងៃទី១៧តុលានៅទីក្រុងហាណូយ រដ្ឋមន្រ្តីក្រសួងការងារ យុទ្ធជនពិការ និងសង្គមកិច្ចវៀតណាម លោកស្រី Pham Thi Hai Chuyen បានឲ្យដឹងថា៖
“ការប្រឡងថ្វៃដៃមុខរបរអាស៊ានលើកនេះ ជាទីលាន១ពោពេញទៅដោយ
ការសាកល្បង ដោយមានការ ប្រមូលផ្តុំបេក្ខជនមកពីបណ្តាប្រទេសខ្លាំងបំផុត
ក្នុងតំបន់ លើវិស័យបណ្តុះបណ្តាល និងអភិវឌ្ឍន៍ជំនាញមុខរបរក្នុងតំបន់។ ប្រ
ការនេះ ទាមទាឲ្យគណៈប្រតិភូវៀតណាម ត្រូវខំប្រឹងប្រែងដើម្បីសម្រេចបាន
លទ្ធផលខ្ពស់បំផុត”។
ការប្រឡងថ្វៃដៃមុខរបរអាស៊ានលើកទី១០បានប្រព្រឹត្តទៅនៅវៀតណាម ចាប់ពីថ្ងៃទី១៩ដល់ថ្ងៃទី២៩តុលា៕