គណះប្រតិភូសហភាពអឺរ៉ុបបានបង្ហាញមុខសៀវភៅខៀវ EUឆ្នាំ២០១២។

VOV-នាថ្ងៃទិ៣១ឧសភានៅទីក្រុងហាណូយគណះប្រតិភូសហភាព
អឺរ៉ុប(EU)ប្រចាំនៅវៀតណាមបានរៀបចំសន្និសីទកាសែតសំដៅ
បង្ហាញមុខសៀវភៅខៀវ EUឆ្នាំ២០១២ស្តីពីកិច្ចសហប្រតិបត្តិការ
អភិវឌ្ឍន៍របស់EUនៅវៀតណាម។ឯកអគ្គរដ្ឋទូតនិងជាប្រធានEU
ប្រចាំនៅវៀតណាម​លោក​FranzJessen បានអោយដឹងថា សៀវភៅ
ខៀវEUឆ្នាំ២០១២បានសរឲ្យឃើញថាEUនៅជាអ្នកផ្តល់ជំនួយ១
ក្នុងចំណោមអ្នកផ្តល់ជំនួយអភិវឌ្ឍន៍ជួរមុខរបស់វៀតណាមដោយ
មានចំនួនប្រាក់ជំនួយសន្យាជាង ៧៤៥លានអឺរ៉ូសំរាប់ឆ្នាំ២០១២។ស្តីពីកិច្ចព្រមព្រៀងដៃគួនិងកិច្ចសហប្រតិបត្តិការEU-វៀតណាម
(PCA)ដែលនឹងបានចុះហត្ថលេខាក្នុងឆ្នាំនេះ លោក​FranzJessenចាត់
ទុកថានេះជាភស្តុតាងសំរាប់កិច្ចសហប្រតិបត្តិការយ៉ាងខ្លាំងក្លារវាង
EUជាមួយវៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ