គណៈរដ្ឋមន្ត្រីអ៊ីស្រាអែលបានអនុម័តលើកញ្ចប់ថវិការត្បិតត្បៀតឆ្នាំ ២០១៣-២០១៤
(VOVworld) – នាថ្ងៃទី ១៤ ឧសភា គណៈរដ្ឋមន្ត្រីអ៊ីស្រាអែលបានអនុម័តលើ កញ្ចប់ថវិការត្បិតត្បៀតឆ្នាំ ២០១៣-២០១៤ រួមមានវិធានការកាត់បន្ថយចំណាយ ជាច្រើននិងបង្កើនពន្ធ។ នេះគឺជាការខំប្រឹងប្រែងនាពេលថ្មីនេះរបស់ Tel Aviv ក្នុងការកាត់បន្ថយការខាតបង់ថវិការរដ្ឋ។ បណ្ដាវិធានការពោលខាងលើ នឹង
ជួយដល់រដ្ឋាភិបាលអ៊ីស្រាអែលប្រមូលបានប្រាក់ចំនួន ៦ ពាន់ ៤ រយ លាន
ដុល្លាអាមេរិក។ ស្តីពីការកាត់បន្ថយចំណាយសធារណៈ រដ្ឋាភិបាលអ៊ីស្រាអែល
នឹងកាត់បន្ថយយ៉ាងខ្លាំងថវិការរដ្ឋសំរាប់បណ្ដាក្រសួងផ្នែក ក្រៅពី ក្រសួងការពារ
ប្រទេសនិងក្រសួងសុខុមាលភាពសង្គម។ ក្នុងសេចក្តីថ្លែងការ ដែលបាននាំចេញ បន្ទាប់ពីកញ្ចប់ថវិការរដ្ឋត្រូវបានអនុម័ត រដ្ឋមន្ត្រីក្រសួងហិរញ្ញ វត្ថុអ៊ីស្រាអែល លោក
Yair Lapid បានអះអាងថា៖ នេះគឺជាការបោះជំហានដំបូងក្នុងការខំប្រឹងប្រែងនៃ
រដ្ឋាភិបាលសំដៅកែលំអរជីវភាពរស់នៅរបស់ ប្រជាជន៕
|
ប្រជាជនអ៊ីស្រាអែលធ្វើប៉ាតុកម្មប្រឆាំងជំទាស់ការកាត់បន្ថយថវិការរដ្ឋនៃរដ្ឋាភិបាលប្រទេសនេះ។ (Image: Vietnamplus) |