គិតត្រឹមព្រឹកថ្ងៃទី១៥ ខែមិថុនា វៀតណាមមានអ្នកជម្ងឺកូវីដ ១៩ ថ្មីចំនួន៧១នាក់ទៀត

(VOVWORLD) - គិតត្រឹមបច្ចុប្បន្ននេះ វៀតណាមមានអ្នកជម្ងឺកូវីដ ១៩ សរុបចំនួន១០៨៨១នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយសម្រាប់អ្នកជម្ងឺចំនួន៤២៣៦នាក់ ខណៈដែល ករណីស្លាប់មាន៦១នាក់។
គិតចាប់តាំងពីវេលាម៉ោង១៨ថ្ងៃទី១៤ដល់វេលាម៉ោង៦ថ្ងៃទី១៥ ខែមិថុនា វៀត ណាមមានអ្នកជម្ងឺកូវីដ ១៩ ថ្មីចំនួន៧១នាក់ទៀត ក្នុងនោះករណីឆ្លងក្នុងប្រទេសមាន ចំនួន៧០នាក់ និងករណីនាំចូល ១នាក់ដែលត្រូវបានធ្វើចត្តាឡីស័កភ្លាមនៅខេត្ត Tay Ninh។ គិតត្រឹមបច្ចុប្បន្ននេះ វៀតណាមមានអ្នកជម្ងឺកូវីដ ១៩ សរុបចំនួន១០៨៨១នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយសម្រាប់អ្នកជម្ងឺចំនួន ៤២៣៦នាក់ ខណៈដែល ករណីស្លាប់មាន៦១នាក់។
គិតត្រឹមថ្ងៃទី១៤ ខែមិថុនា វៀតណាមបានចាក់វ៉ាក់សាំងបង្ការកូវីដ ១៩ ជូនប្រជា ពលរដ្ឋជាង១,៥ លាននាក់ ក្នុងនោះ ប្រជាពលរដ្ឋទទួលការចាក់វ៉ាក់សាំងគ្រប់២ដូស មានចំនួនជិត៦ម៉ឺននាក់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ