គម្រោងច្បាប់ទិន្នន័យមានគោលបំណងបម្រើដល់ការផ្លាស់ប្តូរឌីជីថលជាតិ

(VOVWORLD) - បន្តកម្មវិធីការងារនៃសម័យប្រជុំលើកទី៨ រដ្ឋសភានីតិកាលទី១៥ នាព្រឹកថ្ងៃទី៨ ខែវិច្ឆិកា នៅទីក្រុងហាណូយ រដ្ឋសភាបានបានធ្វើការពិភាក្សានៅសាលប្រជុំ អំពីគម្រោងច្បាប់ទិន្នន័យ។

គម្រោងច្បាប់ទិន្នន័យមានគោលបំណងបម្រើដល់ការផ្លាស់ប្តូរឌីជីថលជាតិ - ảnh 1ទិដ្ឋភាពនៃកិច្ចប្រជុំ (រូបថត៖ quochoi.vn)

គណៈប្រតិភូរដ្ឋសភាបានឯកភាពខ្ពស់ថា ការកសាងច្បាប់ទិន្នន័យមានសារៈសំខាន់ ចាំបាច់និងបន្ទាន់ ដើម្បីធានាឱ្យបានពេញលេញនូវខ្លឹមសារនិងភារកិច្ចដែលរដ្ឋាភិបាលបានកំណត់ក្នុងការងារ ផ្លាស់ប្តូរឌីជីថល; បង្កើនការប្រើប្រាស់ព័ត៌មានប្រកបដោយប្រសិទ្ធភាពក្នុងមូលដ្ឋានទិន្នន័យ ដើម្បីបម្រើការគ្រប់គ្រងរដ្ឋ ការស្វែងរកទិន្នន័យ និងអនុវត្តទិន្នន័យក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមផង រឹតបន្តឹងការគ្រប់គ្រងទិន្នន័យផ្ទាល់ខ្លួនផង និងទិន្នន័យមិនមែនផ្ទាល់ខ្លួនដោយធានាសុវត្ថិភាពព័ត៌មាន។ លោក Nguyen Dai Thang សមាជិករដ្ឋសភាខេត្ត Hung Yen បានឲ្យដឹងថា៖ “នេះគឺជាគម្រោងច្បាប់ដ៏សំខាន់និងចាំបាច់ ដើម្បីធានាការផ្លាស់ប្តូរឌីជីថលជាតិ ស្របតាមនិន្នាការទូទៅរបស់ប្រទេសនានាជុំវិញពិភពលោក។ ទន្ទឹមនឹងនេះ បង្កើតមូលដ្ឋានច្បាប់ពេញលេញសម្រាប់ការស្រាវជ្រាវ និងប្រតិបត្តិការនៃមូលដ្ឋានទិន្នន័យទូលំទូលាយជាតិ និងការអភិវឌ្ឍមជ្ឈមណ្ឌលទិន្នន័យជាតិ ធានានូវការធ្វើសមកាលកម្ម និងឯកភាពនៃប្រព័ន្ធច្បាប់”។

ទាក់ទិននឹងការផ្ទេរទិន្នន័យនៅក្រៅប្រទេសទៅកាន់អង្គការនិងបុគ្គលបរទេស ប្រតិភូរដ្ឋសភាជឿជាក់ថា ចាំបាច់ដើម្បីធានាឱ្យមានសុខដុមនីយកម្មនៃការអនុវត្តអន្តរជាតិ មិនរារាំងសុវត្ថិភាពទិន្នន័យ និងសេរីភាពតាមព្រំដែន។ លោក Dao Chi Nghia ប្រតិភូរដ្ឋសភានៃទីក្រុង Can Tho បានអត្ថាធិប្បាយថា៖ “ប្រទេសជាច្រើនមានបទប្បញ្ញត្តិស្តីពីការរឹតបន្តឹង និងគ្រប់គ្រងការផ្ទេរទិន្នន័យទៅក្រៅប្រទេស ដើម្បីធានាសុវត្ថិភាពធនធានទិន្នន័យ ដូចជាសហរដ្ឋអាមេរិក រុស្ស៊ី ចិន... យោងតាមសេចក្តីព្រាងច្បាប់ទិន្នន័យ មានបទប្បញ្ញត្តិច្បាស់លាស់ តម្រូវការ ព្រមទាំងលក្ខខណ្ឌ និងនីតិវិធីសម្រាប់ការផ្ទេរទិន្នន័យនៅបរទេសទៅកាន់អង្គការ បុគ្គលនិងបរទេសសម្រាប់ទិន្នន័យស្នូល និងសំខាន់ៗ។ ចាំបាច់ត្រូវចាត់ថ្នាក់ទិន្នន័យ រួមមានៈ ទិន្នន័យរសើបដែលត្រូវកំណត់ក្នុងការចែករំលែក ទិន្នន័យដែលអាចចែករំលែក និងប្រើប្រាស់ឡើងវិញសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ទិន្នន័យបម្រើការពារជាតិ និងសន្តិសុខជាតិ…”។

នារសៀលថ្ងៃទី ៨ វិច្ឆិកា រដ្ឋសភាបានពិភាក្សាជាក្រុមអំពី៖ គោលនយោបាយវិនិយោគសម្រាប់កម្មវិធីគោលដៅជាតិស្តីពីការទប់ស្កាត់ និងត្រួតពិនិត្យគ្រឿងញៀនដល់ឆ្នាំ២០៣០; គម្រោងច្បាប់ វិសោធនកម្ម និងបំពេញបន្ថែមមាត្រាមួយចំនួននៃច្បាប់ស្តីពីការផ្សាយពាណិជ្ជកម្ម; គម្រោងច្បាប់គីមី (ធ្វើវិសោធនកម្ម)៕

ប្រតិកម្មទៅវិញ

ផ្សេងៗ