ចក្រភពអង់គ្លេសពន្យាពេលចុះបញ្ជីចូលរួមការស្ទាបស្ទង់មតិអំពី Brexit រហូតដល់ផុតថ្ងៃទី៩ មិថុនា

ចក្រភពអង់គ្លេសពន្យាពេលចុះបញ្ជីចូលរួមការស្ទាបស្ទង់មតិអំពី Brexit រហូតដល់ផុតថ្ងៃទី៩ មិថុនា - ảnh 1
អង់គ្លេសពន្យាពេលបន្ថែម៤៨ម៉ោងទៀតសំរាប់ការចុះបញ្ជីចូលរួមការស្ទាបស្ទង់មតិអំពី Brexit (រូបថត៖EPA)

(VOVworld) - សភាអង់គ្លេសនាថ្ងៃទី៩ មិថុនា បានឯកភាពលើការពន្យាពេលបន្ថែម
៤៨ម៉ោងចំពោះការចុះបញ្ជីចូលរួមការស្ទាបស្ទង់មតិនៅប្រទេសនេះអំពីបញ្ហាស្ថិត
នៅឬចាកចេញពីសហភាពអឺរ៉ុប (EU) (ឬហៅថា Brexit) បើទោះបី ជាអ្នកដែលគាំទ្រ
 Brexit ចាត់ទុកថា ប្រការនេះគឺអំណោយផលសំរាប់ភាគីមាន ទស្សនៈប្រឆាំង។តាម
សេចក្ដីសំរេចចិត្តថ្មីនេះ កាលកំណត់សំរាប់អ្នកបោះឆ្នោត អង់គ្លេសចុះបញ្ជីត្រូវបាន
ពន្យាពេលរហូតដល់ទៅផុតថ្ងៃទី៩ មិថុនា ក្រោយពី គេហទំព័រចុះបញ្ជីទទួលរងការ
ជាប់គាំងមុននឹងកាលកំណត់នាថ្ងៃទី៧ មិថុនា កន្លងទៅដោយសារបរិមាណអ្នក
បោះឆ្នោតចុះបញ្ជីបានកើនយ៉ាងខ្លាំងក្លាក្នុងនាទីចុងក្រោយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ