ចំណាប់អារម្មណ៍លើមហោស្រពម៉ូតសំលៀកបំពាក់ និងបច្ចេកវិទ្យាឆ្នាំ ២០១៧
(VOVWORLD) -បន្ទាប់ពីបានប្រព្រឹត្តិទៅក្នុងរយៈពេល ៣ ថ្ងៃ មហោស្រពម៉ូតសំលៀកបំពាក់ និង បច្ចេកវិទ្យាឆ្នាំ ២០១៧ បានបិទបញ្ចប់នារាត្រីថ្ងៃទី ២២ តុលា នៅផ្លូវថ្មើរជើង Nguyen Hue ទីក្រុងហូជីមិញ។ ដោយប្រធានបទ " ផ្កាយអនាគត" មហោស្រពម៉ូតសំលៀកបំពាក់ និងបច្ចេកវិទ្យាបានក្លាយទៅជាវេទិកាសម្រាប់អ្នករចនានាម៉ូតនាពេលអនាគត ដោយមានការសម្រិតសម្រាំងសំលៀកបំពាក់សំបូរបែប វិសេសវិសាល ហើយមានភាពលោតផ្លោះនៃផ្នែករចនា ម៉ូតសំលៀកបំពាក់។
ចំណាប់អារម្មណ៍លើមហោស្រពម៉ូតសំលៀកបំពាក់ និងបច្ចេកវិទ្យាឆ្នាំ ២០១៧ |
បន្ទាប់ពីបានប្រព្រឹត្តិទៅក្នុងរយៈពេល ៣ ថ្ងៃ មហោស្រពម៉ូតសំលៀកបំពាក់ និង បច្ចេកវិទ្យាឆ្នាំ ២០១៧ បានបិទបញ្ចប់នារាត្រីថ្ងៃទី ២២ តុលា នៅផ្លូវថ្មើរជើង Nguyen Hue ទីក្រុងហូជីមិញ។ ដោយប្រធានបទ " ផ្កាយអនាគត" មហោស្រពម៉ូតសំលៀកបំពាក់ និងបច្ចេកវិទ្យាបានក្លាយទៅជាវេទិកាសម្រាប់អ្នករចនានាម៉ូតនាពេលអនាគត ដោយមានការសម្រិតសម្រាំងសំលៀកបំពាក់សំបូរបែប វិសេសវិសាល ហើយមានភាពលោតផ្លោះនៃផ្នែករចនា ម៉ូតសំលៀកបំពាក់។ ចូលរួមក្នុងការសម្រិតសម្រាំងសំលៀកបំពាក់ក្នុងរាត្រីនេះ លោក Pham Minh Tam និស្សិតផ្នែករចនាម៉ូតនៃមហាវិទ្យាល័យ Van Lang បានឲ្យដឹងថា៖
"ថ្ងៃនេះខ្ញុំបានចូលរួមមហោស្រពម៉ូតសំលៀកបំពាក់ និងបច្ចេកវិទ្យាដោយមានការសម្រិតសម្រាំងសំលៀកបំពាក់ Happer Natuare។ ការសម្រិតសម្រាំងនេះបានបង្ហាញនូវគំនិតថ្មីអំពីទីក្រុងដ៏រស់រវើក។ ខ្ញុំមានក្ដីសង្ឈឹមថា នាពេលអនាគត វៀតណាមនឹងក្លាយទៅជាទីកន្លែង ដែលមានការអភិវឌ្ឍន៍ដ៏ខ្លាំងក្លាលើផ្នែក ម៉ូតសំលៀកបំពាក់"៕